ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមាន​ប្រឆាំង នឹងការផ្គត់ផ្គង់គ្រាប់បែក ចង្កោមដល់អ៊ុយក្រែន

បរទេស ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា សមាជិកសភា ដែលជំរុញឱ្យរដ្ឋបាល Biden ឆ្ពោះទៅការផ្គត់ផ្គង់ កងកម្លាំង របស់ទីក្រុងគៀវ ជាមួយនឹងគ្រាប់បែកចង្កោម គួរតែកត់សម្គាល់ពីផលប៉ះពាល់ នៃការចែកចាយ បែបនេះ សម្រាប់សន្តិសុខផ្ទាល់ខ្លួន របស់អង្គការណាតូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោកបាននិយាយថា សមាជិកសភាអាមេរិកច្បាស់ ជាមិនដឹងអំពីផលវិបាក ដែលអាចកើតមាន ចំពោះសន្តិសុខ នៃប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក ឬការរំពឹងទុក នៃការធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោនមានលក្ខណៈធម្មតានោះទេ។

ការអត្ថាធិប្បាយរបស់លោក Sergey Ryabkov បានកើតឡើងបន្ទាប់ពីសមាជិកសភា សាធារណរដ្ឋចំនួន៤នាក់ បានស្នើសុំជាផ្លូវការប្រធានាធិបតី អាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ ដើម្បីបញ្ជូនគ្រាប់បែកចង្កោម ទៅកាន់ប្រទេសអ៊ុយក្រែន ជាពិសេសគោលបំណងពីរ ដែលធ្វើឱ្យប្រសើរឡើង នូវគ្រាប់បែកធម្មតា (DPICM) ដោយបានច្រានចោលការព្រួយបារម្ភថា ការដឹកជញ្ជូនបែបនេះអាចបង្កើនជម្លោះ។

សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក James Risch មកពីរដ្ឋ Idaho និងលោក Roger Wicker នៃរដ្ឋ Mississippi រួមជាមួយនឹងតំណាងលោក Michael McCaul នៃរដ្ឋតិចសាស់ និង លោក Mike Rogers នៃរដ្ឋ Alabama បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិន គួរស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធចម្រូងចម្រាសនេះ ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសចំនួន ១១០ក្រោមសន្ធិសញ្ញាអង្គការ សហប្រជាជាតិឆ្នាំ ២០០៨ ដោយសារ “ការព្រួយបារម្ភមិនច្បាស់លាស់អំពីប្រតិកម្មរបស់សម្ព័ន្ធមិត្ត និងដៃគូ និងការភ័យខ្លាចដោយគ្មានមូលដ្ឋាននៃ ‘ការកើនឡើង’ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top