ព័ត៌មានអន្តរជាតិ

អ្នកនយោបាយថៃមួយរូប ទទួលមរណភាព បន្ទាប់ពីចូលរួមប្រណាំងរថយន្ត

បរទេស៖ លោក Chonsawat Asavahame ដែលជាឥស្សរជននយោបាយដ៏សំខាន់មួយរូប នៅក្នុងខេត្ត Samut Prakan ប្រទេសថៃ ត្រូវបានគេប្រកាសថាបានស្លាប់នៅអាយុ ៥៤ ឆ្នាំនៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីបានបើកបរក្នុងការប្រកួតប្រណាំងរថយន្តនៅខេត្ត Buri Ram ភាគឦសាន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Chonsawat ត្រូវបានគេរាយការណ៍ថា បានទទួលមរណភាពបន្ទាប់ពីបានចូលរួមក្នុងការប្រណាំងរថយន្តនៅ Chang International Circuit ក្នុងខេត្ត Buri Ram កាលពីរសៀលថ្ងៃព្រហស្បតិ៍ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Buri Ram ។

ដំបូងឡើយ លោកត្រូវបានគេសង្ស័យថា ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ប៉ុន្តែក្រោយមកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺសរសៃឈាមបេះដូងស្រួចស្រាវ។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម Sunthorn Pansaengthong សមាជិកនៃបក្សនយោបាយរបស់ Chonsawat នៅ Samut Prakan បាននិយាយថា អ្នកនយោបាយនេះត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ Buri Ram នៅម៉ោង ១ និង១៥នាទីព្រឹកថ្ងៃសុក្រ ហើយសាកសពរបស់គាត់នឹងទៅដល់ Samut Prakan សម្រាប់ពិធីបុណ្យសពនៅរសៀលថ្ងៃសុក្រ។

លោក Chonsawat គឺជាកូនប្រុសរបស់អតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Vatana Asavahame។ លោកគឺជាប្រធានអង្គការរដ្ឋបាលខេត្ត Samut Prakan ហើយបានរៀបការជាមួយតារាចម្រៀងដ៏មានប្រជាប្រិយ Nantida Kaewbuasai ដែលជាប្រធានអង្គការរដ្ឋបាលខេត្ត Samut Prakan បច្ចុប្បន្ន៕ប្រែសម្រួលៈ ណៃ តុលា

To Top