ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងតេហរ៉ង់ និងក្រុងមូស្គូ ពិភាក្សាបង្កើនចំណង ទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគី

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្សី បានបើកកិច្ចពិភាក្សាផ្លាស់ប្តូរ ទស្សនៈរវាងគ្នា ក្នុងការបង្កើន ទំនាក់ទំនង គ្រប់វិស័យជាពិសេស សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ Hossein Amir Abdollahian និងសមភាគីលោករដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov បានពិភាក្សាគ្នា ទៅលើបញ្ហាជាច្រើន ព្រមទាំងបញ្ហាស៊ីរីផងដែរ នៅក្នុងទីក្រុងមូស្គូ ដែលក៏មានវត្តមានចូលរួមផងដែរ ពីសំណាក់រដ្ឋមន្ត្រីការបរទេសស៊ីរី និងរដ្ឋមន្ត្រីការបរទេសតួគី ។

លោកAmir-Abdollahian បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង កាន់តែខ្លាំង ដើម្បីពន្លឿនការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគីរវាងអ៊ីរ៉ង់ និងរុស្ស៊ី តាមផ្លូវដ៏ត្រឹមត្រូវមួយរបស់ពួកគេ ដោយនិយាយថា កិច្ចប្រជុំបួនជ្រុងកម្រិតខ្ពស់កាលពីថ្ងៃពុធ គឺជាលទ្ធផលវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការនេះ ។

ជាការឆ្លើយតប លោក Lavrov បាននិយាយថា ការកាន់តំណែង នាពេលខាងមុខនៃគណៈកម្មការសេដ្ឋកិច្ចរួមរុស្ស៊ី-អ៊ីរ៉ង់ នៅទីក្រុង Tehran នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគី កាន់តែស៊ីជម្រៅ ដោយបង្ហាញក្តីសង្ឃឹមថា វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ នឹងមានវត្តមានយ៉ាងសកម្ម បន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top