ព័ត៌មានអន្តរជាតិ

Update: សកម្មជនរិះគន់ រដ្ឋាភិបាលឡាវ ដែលត្រូវគេបាញ់ប្រហារជាច្រើនគ្រាប់ មិនស្លាប់ បានចាកចេញពីប្រទេស

បរទេស៖ BBC បានដឹងថាសកម្មជននយោបាយមកពីប្រទេសឡាវដែលបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត គឺបានចាកចេញពីប្រទេសឡាវ ដើម្បីទៅទទួលការថែទាំសុខភាពបន្ទាន់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា វីដេអូអនឡាញបង្ហាញពីលោក “Jack” Anousa Luangsuphom ត្រូវបានគេបាញ់ចំមុខ និងទ្រូង ក្នុងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ កាលពីសប្តាហ៍មុន។

ដំបូងឡើយ សាច់ញាតិរបស់អ្នកសរសេរប្លុកអាយុ ២៥ ឆ្នាំរូបនេះ បាននិយាយថា គាត់ត្រូវបានសម្លាប់ ដោយសារការភ័យខ្លាចថាខ្មាន់កាំភ្លើងនឹងត្រឡប់មកវិញ។

ប៉ុន្តែ​ក្រោយ​មក​បាន​និយាយ​ថា គាត់​នៅ​មាន​ជីវិត និង​បាន​ធូរស្បើយហើយ ពេលព្យាបាលនៅ​ក្នុង​មន្ទីរពេទ្យ។

មេធាវីសិទ្ធិមនុស្ស Emilie Palamy Pradichit បាននិយាយថា ការអំពាវនាវតាមអ៊ីនធឺណិតសម្រាប់ការបរិច្ចាគដើម្បីជួយផ្តល់មូលនិធិដល់ការថែទាំមន្ទីរពេទ្យរបស់លោក Jack ដែលបានចំណាយសម្រាប់ការជម្លៀសវេជ្ជសាស្រ្តរបស់គាត់ចេញពីប្រទេសឡាវ។

អាជ្ញាធរ​ក្នុង​ប្រទេស​ឡាវ​បាន​បន្ទោស​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ថាជាជម្លោះ​បុគ្គល ឬ​អាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ សហការីរបស់អ្នកសរសេរប្លុកនេះជឿថា ប៉ូលីសសម្ងាត់ម្នាក់ត្រូវបានបញ្ជូនមកសម្លាប់គាត់ ដោយសារតែការងាររបស់គាត់ជាអ្នកធ្វើយុទ្ធនាការនិយាយរិះគន់មិនសំចៃលើការងាររបស់ប្រទេស។

គាត់បានបើកទំព័រហ្វេសប៊ុកសហគមន៍ចំនួនពីរ ដែលបង្កឱ្យមានការពិភាក្សាដ៏កម្រលើប្រធានបទដូចជាអំពើពុករលួយ និងការបំពុល ហើយបានអំពាវនាវឱ្យមានសិទ្ធិស៊ីវិលកាន់តែច្រើននៅក្នុងរដ្ឋឯកបក្សដែលគាបសង្កត់របស់ប្រទេសឡាវ។

ខ្សែ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ទូលំទូលាយ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​បង្ហាញ​ពី​បុរស​ម្នាក់​ពាក់​មួក​ពណ៌​ត្នោត​ដើរ​ចូល​តាម​ទ្វារ​ចូល​ហាង​កាហ្វេ​ក្នុង​ទីក្រុង​វៀងចន្ទន៍ បន្ទាប់មកបានបាញ់ជាច្រើនគ្រាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top