ព័ត៌មានអន្តរជាតិ

រុស្សីបញ្ចេញកាំភ្លើង ធំម៉ូដេលថ្មីចូលក្នុង សមរភូមិប្រយុទ្ធ

បរទេស៖ ទីបំផុតប្រទេសរុស្សីបានដាក់ បញ្ចូលប្រព័ន្ធបាញ់កាំភ្លើងធំប្រភេទថ្មី 2S43 Malva ជាលើកដំបូងរបស់ខ្លួនហើយទៅ ក្នុងសមរភូមិប្រយុទ្ធនៅអ៊ុយក្រែនក្រោយបានធ្វើតេស្តសាកល្បង ជោគជ័យនាពេលកន្លងមក។

យោងតាមការចេញផ្សាយរបស់ RT និងការអះអាងដោយមន្ត្រីជាន់ខ្ពស់របស់ កងកម្លាំងយោធារុស្សីបានបញ្ជាក់ថាអាវុធប្រភេទថ្មីនេះគឺជា អាវុធដែលប្រើប្រាស់សម្រាប់ទប់ទល់កាំភ្លើងធំ Caesarដែលផលិតនៅប្រទេសបារាំងនិងត្រូវបានផ្គត់ផ្គង់ឲ្យប្រទេសអ៊ុយក្រែនកាលពីឆ្នាំកន្លងទៅ។

កាំភ្លើងធំប្រភេទនេះត្រូវបានបំពាក់ជាមួយនឹងគ្រាប់កាំភ្លើងធំទំហំ 152.mmហើយ Malva ត្រូវបានរចនាឡើងដើម្បីប្រតិបត្តិការក្នុងការបាញ់ចំងាយឆ្ងាយនិងអាចចល័តបានលឿនតម្លៃធូរថ្លៃជាប្រព័ន្ធបាញ់កាំភ្លើងធំផ្សេងៗទៀត។

គួរឲ្យដឹងដែរថាអាជ្ញាធររុស្ស៊ីបានបញ្ជាឱ្យបង្កើនការផលិតការពារជាតិ បន្ទាប់ពីប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមជាងមួយឆ្នាំមុនហើយជាក់ស្តែងកាលពីខែមុន រថក្រោះធុនធ្ងន់ថ្មីបំផុតរបស់រុស្ស៊ី T-14 Armata ត្រូវបានដាក់ពង្រាយជាលើកដំបូងទៅកាន់ជួរមុខ៕ ប្រែសម្រួល៖ស៊ុនលី

To Top