ព័ត៌មានអន្តរជាតិ

វិស័យវិនិយោគ អចលនទ្រព្យ នៅរុស្សី ទទួលបានកំណើន បំបែកកំណត់ត្រាក្នុងឆ្នាំនេះ

បរទេស ៖ យោងតាមការសិក្សាស្រាវជ្រាវ ដោយអជ្ញាធរទទួលបន្ទុកកិច្ចការងារ អចលនទ្រព្យរបស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញ បានបង្ហាញថាទំហំ នៃការវិនិយោគអចលនទ្រព្យ ក្នុងប្រទេសមានកំណើនខ្លាំង ដល់ទៅ៧៦ភាគរយ ក្នុងរយៈពេល៥ខែដើមឆ្នាំ ធៀបទៅនឹងឆ្នាំចាស់។

របាយការណ៍ ដែលត្រូវបានយកមកចេញ ផ្សាយដោយ RT បានឲ្យដឹងថា ទំហំនៃការវិនិយោគ សរុបក្នុងរយៈពេលនេះ មានប្រមាណជា ២៧៤ពាន់លានរូបល ឬត្រូវជា៣,៤ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថា របាយការណ៍ស្រាវជ្រាវ ដែលបានធ្វើឡើងដោយ IBC Real Estate បានវាយ តម្លៃទំហំវិនិយោគនេះ នៅក្នុងអចលនទ្រព្យច្រើនប្រភេទរួមទាំងប្រភេទ សម្រាប់លំនៅដ្ឋានប្រភេទអគារជួល សណ្ឋាគារនិងអចលនទ្រព្យ សម្រាប់ឧស្សាហកម្មផងដែរ។

កាលពីឆ្នាំ២០២២ រុស្សី បានទទួលគម្រោងវិនិយោគ ក្នុងវិស័យអចលនទ្រព្យសរុបប្រមាណជា៦,២ពាន់លានដុល្លារ ខណៈដែលគិតត្រឹមឆមាសទី២ប៉ុណ្ណោះរុស្សី ទទួលបានដល់ទៅ៣,៧ពាន់លានដុល្លារ ទោះបីជារុស្សីបានប្រឈមមុខ ទៅនឹងការដកខ្លួនយ៉ាងខ្លាំងក្លា ពីសំណាក់ក្រុមអ្នកវិនិយោគបរទេស មកពីលោកខាងលិចក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top