ព័ត៌មានអន្តរជាតិ

លោក Putin អះអាងថា បានចេញបញ្ជាវាយប្រហារទីតាំង ស្នាក់ការរបស់ភ្នាក់ងារសំងាត់ អ៊ុយក្រែនពិតមែន

បរទេស៖ លោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថា លោកពិតជាបានបញ្ជាឲ្យកងកម្លាំងយោធារុស្សី បើកការវាយប្រហារសំដៅទៅលើទីតាំង ស្នាក់ការកណ្តាលរបស់ភ្នាក់ងារសំងាត់ របស់អ៊ុយក្រែនដែលហៅកាត់ថា GUR នោះពិតមែន។

យោងតាមការចេញផ្សារបស់ RT លោក Putin បានពោលថា៖ ពួកយើងធ្លាប់បានពិភាក្សាគ្នាកន្លងមក ហើយអំពីលទ្ធភាពក្នុងការវាយប្រហារទៅលើ មជ្ឈមណ្ឌលនៃការសម្រេចចិត្ត របស់អ៊ុយក្រែនមួយនេះ ហើយជាលទ្ធផលទីតាំងនេះបានក្លាយទៅជា គោលដៅរបស់យើងហើយរុស្សី បានបើកការវាយប្រហារទៅលើ ទីតាំងនេះអស់រយៈពេល ២ឬ៣ថ្ងៃកន្លងមកហើយ។

ទោះបីជាយ៉ាងណាក្តី លោកប្រធានាធិបតីរូបនេះ ក៏បានទទួលស្គាល់ផងដែរ អំពីហេតុការណ៍វាយប្រហារដោយដ្រូន ពីសំណាក់ប្រទេសអ៊ុយក្រែន មកលើទីក្រុងមូស្គូកាលពីពេលថ្មីៗនេះ ហើយដែលលោកបានហៅថា វាគឺជាសកម្មភាពភេវរកម្មពីព្រោះវា បានប្រហារមកលើគោលដៅជាពលរដ្ឋស៊ីវិល ។

លោកបានពន្យល់ទៀតថា៖ មិនដូចអ៊ុយក្រែនឡើយពីព្រោះថា រុស្សីបានកំណត់គោលដៅវាយប្រហារ តែទៅលើទីតាំងយោធាទីតាំងស្តុកអាវុធ និងទីតាំងស្តុកប្រេងរបស់ យោធាអ៊ុយក្រែនប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top