ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី ព្យាយាមក្លាយខ្លួនជាមជ្ឈមណ្ឌល ស្តុកកាបូនក្នុងតំបន់

ហ្សាកាតា៖ មជ្ឈមណ្ឌលចាប់យក និងស្តុកកាបូនឥណ្ឌូណេស៊ី (ICCSC) ត្រូវបានបង្កើតឡើងកាលពីថ្ងៃអង្គារ ជាមួយនឹងក្តីសង្ឃឹម ដើម្បីជួយជំរុញរបៀបវារៈ របស់ប្រទេសនេះឱ្យក្លាយជា មជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់ដំណោះស្រាយការផ្ទុកកាបូន (CCS) ។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី លោក Luhut Binsar Pandjaitan បានឲ្យដឹងថា ICCSC នឹងក្លាយជាមធ្យោបាយថ្មីមួយ ក្នុងការអភិវឌ្ឍអាជីវកម្មកាបូនទាប នាពេលអនាគត រួមទាំងក្នុងការអភិវឌ្ឍន៍អ៊ីដ្រូសែន អាម៉ូញាក់ពណ៌ខៀវ និងបៃតង និងមេតាណុលពណ៌ខៀវ និងបៃតង។

លោកសង្ឃឹមថា ICCSC នឹងក្លាយជាអង្គការថ្មីមួយ ដែលនឹងពន្លឿនរបៀបវារៈ នៃការផ្លាស់ប្តូរថាមពលរបស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី បានសន្យាកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៣១,៨៩ភាគរយដោយខ្លួនឯង ឬ ៤៣,២ភាគរយជាមួយនឹង ជំនួយអន្តរជាតិនៅឆ្នាំ២០៣០ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top