ព័ត៌មានអន្តរជាតិ

លោក Zelensky ជួបពិភាក្សាគ្នា ជាមួយនឹងមេដឹកនាំ អាល្លឺម៉ង់លោក Scholz

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃសុក្រម្សិលមិញបានថ្លែងថា នៅក្នុងជំនួបជាមួយនឹងអធិកាបតី អាល្លឺម៉ង់លោក Olaf Scholz កាលពីពេលថ្មីៗនេះ ក៏មានរួមបញ្ចូលទាំងកិច្ចពិភាក្សា ស្តីអំពីកិច្ចប្រជុំកំពូលស្តីអំពីសន្តិភាព សម្រាប់សកលផងដែរ Global Peace Summit ។

យោងតាមការ ចេញ ផ្សាយរបស់ RT បានឲ្យដឹងថា កាលពីដើមសប្តាហ៍ កន្លងមកនេះ សារព័ត៌មានជាច្រើន បានរាយការណ៍អំពីគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលក្រុងគៀវ និងអ្នកគាំទ្រនៅលោកខាងលិច អំពីផែនការក្នុងការបង្កើត ជាកិច្ចប្រជុំកំពូលមួយស្តីអំពីសន្តិភាពសកល និងគឺជាកន្លែង សម្រាប់ការបង្កើតទំរង់កិច្ចព្រមព្រៀងសន្តិភាព នៅអ៊ុយក្រែនផង ប៉ុន្តែវាត្រូវបានបដិសេធដោយរដ្ឋាភិបាលទីក្រុង មូស្គូរួចទៅហើយ។

សេចក្តីថ្លែងការណ៍ របស់ការិយាល័យ លោកប្រធានាធិបតី Zelensky បានបញ្ជាក់ទៀតថា លោក Zelensky បានជួបជាមួយនឹងមេដឹកនាំអាល្លឺម៉ង់ នៅអំឡុងពេលនៃកិច្ចប្រជុំកំពូល ស្តីអំពីសហគមនយោបាយ នៃសហភាពអឺរ៉ុបនៅក្នុងរដ្ឋធានី Chisinau កាលពីថ្ងៃព្រហស្បតិ៍។

លោក Zelensky បានថ្លែង អំណរ គុណដល់លោក Scholz ផងដែរនាឱកាសនោះដែល តែងតែបានផ្តល់ការគាំទ្រជានិច្ច ចំពោះការបង្កើតកិច្ចព្រមព្រៀង សន្តិភាពសម្រាប់អ៊ុយក្រែន និងអរគុណសម្រាប់ជំហត្រៀមរៀបចំខ្លួន ជានិច្ចសម្រាប់ការចូលរួម អនុវត្តកិច្ចព្រមព្រៀងនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top