ព័ត៌មានអន្តរជាតិ

សង្គ្រាមនៅអ៊ុយក្រែន ៖ ក្រុមអ្នករត់ចោល ជួរជាច្រើននាក់ ភៀសខ្លួនទៅកាន់ប្រទេសរ៉ូម៉ានី ដើម្បីគេចចេញពីសេចក្តីស្លាប់

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា បុរសម្នាក់ដែលមានឈ្មោះថា George បាននិយាយថា “តំបន់ Tisa គឺវារាក់ជាងអ្វី ដែលខ្ញុំរំពឹងទុកទៅទៀត ហេតុដូច្នេះ ខ្ញុំមិនចាំបាច់ហែលទឹកអីនោះទេ ខ្ញុំគ្រាន់តែដើរឆ្លងកាត់ទន្លេ អាចបានស្រួល” ។

នៅគ្រាដែលរូបគាត់បានទៅ ដល់ច្រាំងទន្លេនៃប្រទេសរ៉ូម៉ានី ហើយអ្នកដើរល្បាតអ៊ុយក្រែន បានប្រទះឃើញរូបគាត់នៅទីនោះ ។

គាត់បាននិយាយថា “ខ្ញុំបានឮការបាញ់ប្រហារ ជាលើកដំបូង ក្រោយមកក៏មានការជេរប្រមាថគ្នា ។ ប៉ុន្តែខ្ញុំមិនខ្លាចនោះទេ ។ នៅពេលដែលអ្នកបាន ចំណាយពេលដើរទៅមុខ អ្នកដឹងពីភាពខុសគ្នា រវាងគ្រាប់កាំភ្លើងដែលបានបាញ់នៅលើអាកាស និងគ្រាប់កាំភ្លើងបាញ់សំដៅមករកអ្នក” ។

លោក George គឺជាបុរសមាឌធំម្នាក់ ដែលមានមុខមាត់ស្រទន់ និងមុខរបួស ។ ក្នុងនាមជាអ្នករត់ចោលជួរពីកងទ័ពអ៊ុយក្រែន គាត់នឹងត្រូវប្រឈមមុខនឹង ការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ប្រសិនបើគាត់ត្រូវបានចាប់ខ្លួន ។

លោក George មិនមែនជាឈ្មោះ ពិតរបស់គាត់នោះទេ ។ ឈ្មោះរបស់ជនជាតិ អ៊ុយក្រែន ផ្សេងទៀតត្រូវបានផ្លាស់ប្តូរ ដើម្បីការពារអត្តសញ្ញាណ របស់ពួកគេតែប៉ុណ្ណោះ ។

កាលពីយប់ដំបូងនោះនៅក្នុងលេណដ្ឋានរបស់គាត់ គឺអាក្រក់បំផុត ។ នោះគឺនៅក្នុងខែមីនាកាលពីឆ្នាំមុន មួយខែបសន្ទាប់ពីសង្រ្គាមបានចាប់ផ្តើម ។

យើងមានអ្នកស្លាប់២៧នាក់ និងរបួស៥៧នាក់ ។ គាត់មើលរូបភាពនៅក្នុងទូរស័ព្ទរបស់អតីតដែលជាសមមិត្តរបស់គាត់ ។ គាត់បានគ្រវីក្បាល ហើយដៃរបស់គាត់ញ័រ ។

“មនុស្សទាំងអស់នេះបានស្លាប់ហើយ លើកលែងតែខ្ញុំ និងម្នាក់នោះទេ” ដោយគាត់បានចង្អុលទៅនារីម្នាក់ដែលមើលទៅហាក់បីដូចជាអស់កម្លាំងយ៉ាងខ្លាំង ។

គាត់បានចំណាយពេល ជាច្រើនសប្តាហ៍ ហើយប្រាក់រាប់ពាន់អឺរ៉ូបានអស់ដោយសារគាត់ឱ្យទៅបណ្តាញ អ្នកនាំផ្លូវ ដើម្បីឆ្លងកាត់ពីអ៊ុយក្រែន ទាំងមូលចេញពីតំបន់សង្រ្គាម ភាគខាងកើតឆ្ពោះទៅកាន់ព្រំដែនខាងលិច ៕

To Top