ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសាររលកកម្តៅ នៅឥណ្ឌា កើនឡើងដល់ ១០០នាក់ហើយ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ Uttar Pradesh និងរដ្ឋ Bihar ស្ថិតនៅភាគខាងជើង នៃប្រទេសឥណ្ឌា ដែលនៅរដ្ឋជាប់គ្នា ដោយសារតែស្ថានភាពរលកកម្តៅខ្លាំង បានកើនដល់៩៨នាក់ នៅក្នុងរយៈពេល៣ថ្ងៃ កន្លងមកនេះ ។

មន្ត្រីបានឱ្យដឹងថា អ្នកជំងឺភាគច្រើនមានអាយុលើសពី៦០ឆ្នាំ ខណៈនេះដែលមានមនុស្សចំនួន៥៤នាក់បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh និងមនុស្សចំនួន៤៤នាក់បានស្លាប់នៅក្នុងរដ្ឋ Bihar ដោយសារតែអាកាសធាតុក្តៅខ្លាំង ។

ទិន្នន័យរបស់នាយកដ្ឋាន ឧតុនិយមឥណ្ឌា ហៅកាត់ថា (IMD) បានបង្ហាញពីសីតុណ្ហភាព អតិបរិមានៅតំបន់ខ្លះ នៃប្រទេសនេះ ក្នុងកម្រិត៤២,២អង្សាសេ កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ នាយកដ្ឋានបានបញ្ជាក់ថា សីតុណ្ហភាពកើនឡើងលើសពីធម្មតាចំនួន៤,៧អង្សាសេ ។

គួរបញ្ជាក់ថា ស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅរដ្ឋ Uttar Pradesh គឺស្រុក Ballia ។ ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ ស្រុក Ballia ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានបញ្ជាក់យ៉ាងដូច្នេះថា “បុគ្គលទាំងអស់បានទទួល រងនូវជំងឺមួយចំនួន ហើយស្ថានភាពរបស់ពួកគេកាន់ តែអាក្រក់ទៅៗហើយ ដោយសារតែកម្តៅកើនឡើងខ្លាំង” ៕

To Top