ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ ចោទអ៊ុយក្រែន ធ្វើសកម្មភាពភេវរកម្មថ្មីមួយទៀត

រូបភាពពី៖ XINHUA

បរទេស ៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា ទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តព្រមទាំងអ៊ុយក្រែន ផងគឺជារបបភេវរករដោយពួកគេបានរៀបចំផែនការ វាយប្រហារដោយដ្រូនម្តងទៀតមកលើទីក្រុងមូស្គូ។

យោងតាមការចេញផ្សាយរបស់ RT យន្តហោះដ្រូនជាច្រើនគ្រឿង ត្រូវបានបញ្ជាឲ្យហោះហើរមកកាន់ទីក្រុងមូស្គូ ដើម្បីវាយប្រហារសំដៅហេដ្ឋារចនាសម្ព័ន្ធ របស់ស៊ីវិលដែលមានទាំងអាកាសយានដ្ឋាន Vnukovo ដែលជាកន្លែងហោះហើររបស់ភ្ញៀវបរទេសផងហើយលោកស្រី Zakharova បានចាត់ទុកវាថា គឺជាសកម្មភាពភេវរកម្មថ្មីមួយទៀតដោយអ៊ុយក្រែន។

លោកស្រីបានពន្យល់ថា ​៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky គឺជាអ្នកដែលមានការប្តេជ្ញាចិត្ត ចំពោះការវាយប្រហារដោយភេវរកម្ម លើកនេះតាមរយៈការទទួលយកអាវុធផ្គត់ផ្គង់ជាច្រើនពីលោកខាងលិច ឬទទួលបានហិរញ្ញវត្ថុជាដើមផង ហើយវាអាចចាត់ទុកថា បានគឺជាសកម្មភាពវាយប្រហារបែបភេវរកម្មអន្តរជាតិ។

ជាចុងក្រោយលោកស្រីបានគូសបញ្ជាក់ថា ៖ នៅក្នុងពេលវេលាដ៏តានតឹងបែបនេះ យើងអាចមើលឃើញថា សហគមអន្តរជាតិដែលមានដូចជាអាមេរិក អង់គ្លេស និងបារាំង ជាដើមសុទ្ធតែជាសមាជិកក្រុមប្រឹក្សា អង្គការសហប្រជាជាតិប៉ុន្តែពួកគេបែរជាអ្នកផ្តត់ផ្គង់ របបភេវរកម្មអន្តរជាតិដូចជាអ៊ុយក្រែន នេះទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី

To Top