ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះនៅភាគខាងលិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បណ្តាលឲ្យស្លាប់ម្នាក់

រូបភាពពី៖​ XINHUA

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា មន្ត្រីបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅអាកាសយានដ្ឋាន San Rafael ស្ថិតនៅភាគខាងលិច នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។


ឆ្លើយតបទៅនឹងការធ្លាក់នេះ ការិយាល័យតម្រួតរបស់តំបន់ Marin បានបង្ហោះសារឲ្យដឹងថា អ្នកបើកយន្តហោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកដំណើររបស់គាត់បានបាត់បង់ជីវិត ។

ក្រុមអ្នកឆ្លើយតបគ្រោះមហន្តរាយបានរកឃើញយន្តហោះដែលបានធ្លាក់ចូលទៅក្នុងវាលភក់នៅក្បែរនោះ នៅគ្រាចូលទៅជិតផ្លូវរត់របស់ព្រលានយន្តហោះ។ ផ្នែកកន្ទុយរបស់យន្តហោះបានប៉ះនឹងខ្សែថាមពលដែលរុំជុំវិញយន្តហោះនោះ ។

យោងតាមព័ត៌មានហោះហើរបានឲ្យដឹង មនុស្សទាំង២នាក់នេះនៅលើយន្តហោះ ដែលបានចាកចេញពីទីក្រុង Minden នៅរដ្ឋ Nevada ភាគខាងលិច នៃសហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top