ព័ត៌មានអន្តរជាតិ

រុស្សីព្រមានអាមេរិក អំពីការសម្រេចចិត្ត ប្រើប្រាស់គ្រាប់បែកចង្កោម

ប្រភព ៖ AFP

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានព្រមានថា ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងនៅតែរក្សាជំហ ការផ្គង់ផ្គង់គ្រាប់បែកចង្កោម ទៅឲ្យប្រទេសអ៊ុយក្រែននោះ រុស្សីក៏នឹងបង្ខំចិត្ត ក្នុងការប្រើប្រាស់គ្រាប់ កាំភ្លើងចម្រុះ នៅក្នុងសមរភូមិនោះដែរ។

យោងតាមការចេញផ្សាយ របស់ RT លោករដ្ឋមន្ត្រី Sergey Shoigu បានថ្លែងបែបនេះថា ប្រសិនបើអាមេរិកនឹងផ្គត់ផ្គង់ គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែននោះ រុស្សី នឹងមិននៅស្ងៀមហើយប្រើប្រាស់អាវុធ ដែលមានកម្រិតគ្រោះថ្នាក់ ដូចទៅនឹងអាវុធនេះនោះទេ ដើម្បីប្រឆាំងអ៊ុយក្រែន ដើម្បីជាការឆ្លើយតប ។

លោកបានបន្តថា គួរតែចងចាំថា រុស្សីក៏មានគ្រាប់បែកចង្កោមដូចគ្នាដែរ ប៉ុន្តែម៉ូដេលរបស់រុស្សីគឺ ទំនើបជាងបាញ់បានឆ្ងាយជាង បានធំជាងនិងចម្រុះ ជាងគ្រាប់បែកចង្កោម របស់អាមេរិក។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដូចទៅនឹងអាមេរិក អ៊ុយក្រែន និងរុស្សី សុទ្ធតែជាភាគិមិនមែនហត្ថលេខី នៅក្នុងអនុសញ្ញាតិគ្រប់គ្រងអាវុធ គ្រាប់បែកចង្កោមនោះទេ ប៉ុន្តែរុស្សីតែងតែគិតគូរដល់គ្រោះថ្នាក់ សម្រាប់ពលរដ្ឋស៊ីវិល ដូច្នេះរុស្សីនៅតែបន្តប្រើប្រាស់កាំភ្លើងធំ ជំនួសរហូតដល់ដែន កំណត់ណាមួយ ៕
ប្រែសម្រួល៖ស៊ុនលី

To Top