បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងទោះបីស្ថិតនៅក្នុងពេលដែលមានការតវ៉ាប្រឆាំងនៅតាមដងផ្លូវក្តី ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបញ្ចប់ដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃព្រហស្បតិ៍នេះហើយ។
ប្រភពដដែលបានសរសេរទៀតដំណើរទស្សនកិច្ចបានបញ្ចប់ ប៉ុន្តែលោកបានបរាជ័យក្នុងការដោះស្រាយអសន្តិសុខចុងក្រោយបង្អស់ របស់សម្ព័ន្ធមិត្តណាតូចំពោះការភ័យខ្លាច នៃភាពមិនប្រាកដប្រជានយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក។
គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅពេល នៃកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថាNATOដែលទើបតែបានបញ្ចប់ទៅថ្មីៗនៅក្នុងប្រទេសលីទុយនេស៊ី។
បន្ទាប់ពីបានមកដល់ទីក្រុង Helsinki កាលពីល្ងាចថ្ងៃពុធ លោក Biden បានចូលរួមក្នុងកិច្ចចរចាទ្វេភាគីជាមួយប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto នៅរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់មកមានកិច្ចប្រជុំជាមួយមេដឹកនាំ នៃប្រទេសទាំងប្រាំក្នុងតំបន់ Nordic ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
