ព័ត៌មានអន្តរជាតិ

សាធារណរដ្ឋអាហ្វ្រិកកណ្តាល CAR ចុះកុងត្រាជាមួយនឹងក្រុមហ៊ុន Wagner

រូបភាពពី៖​ AFP

បរទេស៖ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឬ CAR កាលពីថ្ងៃម្សិលមិញនេះ បានឈាទៅដល់ការចុះកិច្ចព្រមព្រៀងផ្នែកវិស័យការពារជាតិ ជាមួយនឹងក្រុមហ៊ុនទាហ៊ានស៊ីឈ្នួលរុស្សី Wagner ហើយដើម្បីអាចរៀបចំក្រុមសន្តិសុខក្នុងការការពារជូនប្រទេសរបស់ខ្លួន។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា កិច្ចព្រមព្រៀងនេះក៏នឹងជួយដល់ការហ្វឹកហាត់ កងកម្លាំងក្នុងស្រុកដើម្បីមានសមត្ថភាពក្នុងការជួយការពារដែល់សន្តិសុខ របស់ប្រធានាធិបតីរបស់ខ្លួនគឺលោក Faustin Archange Touaderaផងដែរ។

មន្ត្រីជាន់ខ្ពស់របស់ CAR បានថ្លែងថា បច្ចុប្បន្នទាំងណាតូនិងលោកខាងលិច កំពុងខិតខំយ៉ាងខ្លាំងក្នុងការធ្វើឲ្យមានបញ្ហាអស្ថេរភាពចំពោះប្រទេសរបស់ខ្លួនប៉ុន្តែមកទល់ពេលនេះ CAR គឺពុំខ្លាចបារម្ភចំពោះផែនការធ្វើរដ្ឋប្រហារទៀតឡើយ ហើយកដ៏ដោយសារតែយើងបានទទួលជំនួយជាការគាំពារផ្នែកសន្តិសុខពេញទំហឹងពីប្រទេសរុស្សី។

គួរឲ្យដឹងដែរថាប្រទេសអាហ្វ្រិកមួួនេះបានងាកទៅរកប្រទេសរុស្សី កាលពីឆ្នាំ២០២២បន្ទាប់ពីបារាំង ដែលធ្លាប់មានវត្តមានជួយការការពារសន្តិសុខរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សមកហើយ ប៉ុន្តែបានបញ្ជប់កិច្ចការងារនេះហើយមិនបានផ្គត់ផ្គង់អាវុធបន្ថែមទៀតសម្រាប់ CAR ដែលយកមកប្រើប្រាស់ក្នុងការវាយប្រហារលើក្រុមភេវរកម្ម៕ ប្រែសម្រួល៖ស៊ុនលី

To Top