តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា ទីភ្នាក់ងារអាកាសធាតុ របស់ប្រទេសជប៉ុនបានឲ្យដឹងថា តាមការសង្កេតឃើញញថា មានទីតាំងជាង២០០កន្លែង នៅទូទាំងប្រទេស បានកត់ត្រា អំពីកំណើនសីតុណ្ហភាព រហូតដល់៣៥អង្សាសេ ឬអាចខ្ពស់ជាងនេះ គិតត្រឹមថ្ងៃពុធ ដោយកន្លែងខ្លះឃើញថ្ងៃក្តៅខ្លាំងបំផុត នៅក្នុងឆ្នាំ២០២៣នេះ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឲ្យដឹងថា កម្រិតនៃការរលាយសារធាតុបារតបានកើនឡើងដល់៣៩,៧អង្សាសេ នៅទីក្រុង Hatoyama ខេត្ត Saitama នៅក្បែរទីក្រុងតូក្យូ ដែលបានកតសម្គាល់ទុក សម្រាប់សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងឆ្នាំនេះ នៅក្នុងប្រទេសជប៉ុន ដែលបានសង្កេត ឃើញនៅទីក្រុង Kiryu ខេត្ត Gunma កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះ ។
ទីភ្នាក់ងារ JMA បានឲ្យដឹងថា ចំណែកនៅឯកណ្តាលទីក្រុងតូក្យូ វិញគេបានកត់ត្រា កម្រិតខ្ពស់គឺ៣៧,៧អង្សាសេ ដែលជាថ្ងៃក្តៅបំផុត របស់ប្រទេសជប៉ុន នៅក្នុងឆ្នាំនេះ ។ សារធាតុបារតបានរលាយ ដោយបានឡើងលើសពី៣៥អង្សាសេស នៅក្នុងរយៈពេល៨ថ្ងៃក្នុងខែនេះ ដែលជាកំណត់ត្រាសម្រាប់ខែកក្កដា លើសពីរយៈពេល៧ថ្ងៃដែលបានកត់ត្រាក្នុងឆ្នាំ២០០១ ។
មន្ត្រីអាកាសធាតុបានបញ្ជាក់ថា កម្តៅខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តរហូត ដល់ថ្ងៃព្រហស្បតិ៍នេះ ដោយបានណែនាំដល់ប្រជាជន ឱ្យប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឱ្យបានត្រឹមត្រូវ និងរក្សាសំណើមឲ្យបានល្អ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា