ព័ត៌មានអន្តរជាតិ

Update៖ ភ្លើងឆេះព្រៃបន្តឆាបឆេះ នៅក្នុងប្រទេសក្រិច បណ្តាលឲ្យស្លាប់មនុស្ស៣នាក់

រូបភាពពី៖​ XINHUA

អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ មានមនុស្សចំនួន៣នាក់បានស្លាប់នៅក្នុងពេលមានភ្លើងឆេះព្រៃកើតឡើង ដែលភ្លើងបានបន្តឆាបឆេះទូទាំងប្រទេសក្រិច ។

ទូរទស្សន៍ជាតិក្រិច ឈ្មោះថា ERT បានរាយការណ៍ថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តសណ្តោង១គ្រឿងនៅជិត Volos ជាកន្លែងដែលភ្លើងឆេះព្រៃដ៏ធំមួយបានឆាបឆេះឡើងកាលពីថ្ងៃពុធ ហើយប្តីគាត់បានរងរបួសធ្ងន់ធ្ងរ ។

ទន្ទឹមនឹងនេះដែរ អ្នកគង្វាលសត្វម្នាក់អាយុ៤៥ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅចម្ងាយពី២ទៅ៣គីឡូម៉ែត្រ ។ បើយោងតាមរបាយការណ៍បានឲ្យដឹងដូច្នេះថា រូបគាត់បានប្រញាប់ប្រញាល់ជាមួយបងប្រុសរបស់គាត់ដើម្បីផ្លាស់ទីសត្វរបស់ពួកគេទៅកាន់កន្លែងសុវត្ថិភាព ។

សាកសពបុរសម្នាក់ក៏ត្រូវបានគេរកឃើញនៅប៉ុន្មានម៉ោងមុននេះ នៅក្បែររមណីយដ្ឋានមាត់សមុទ្រ Karystos លើកោះ Evia ។ កាលពីថ្ងៃអង្គារ យន្តហោះទម្លាក់ទឹក១គ្រឿងបានធ្លាក់នៅទីនោះ ដែលបណ្តាលឱ្យអ្នកបើកយន្តហោះ និងសហពីឡុតស្លាប់ទំាង២នាក់ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top