ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា រុះរើគណៈរដ្ឋមន្រ្តី ក្នុងគ្រាដែលកំពុងប្រឈម នឹងការលំបាកច្រើន

ប្រភព៖AFP

ការ៉ាកាស ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានបង្ហាញការផ្លាស់ប្តូរជាច្រើន ចំពោះគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៅក្រុមហ៊ុនប្រេង Petroleos de Venezuela S.A. (PDVSA) ដែលជាក្រុមហ៊ុនប្រេង របស់រដ្ឋរបស់វេណេស៊ុយអេឡា។

មេធាវី Dheliz Alvarez ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មជាតិថ្មី ជំនួសលោក Colonel Antonio Morales រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មាន Freddy Nanez ដែលបានបង្ហោះនៅលើបណ្ដាញ​ X ដែលជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ សង្គមពីមុនហៅថា Twitter ។

លោក Alvarez បានដឹកនាំក្រសួងពាណិជ្ជកម្មជាតិ រវាងខែតុលា ឆ្នាំ២០២១ ដល់ខែមករាឆ្នាំនេះ។ សេដ្ឋវិទូ Jose Felix Rivas Alvarado បានជំនួសលោក Hipolito Abreu ជាប្រធានក្រសួង ឧស្សាហកម្ម និងផលិតកម្មជាតិ។

មេធាវី Jhoanna Carrillo ដែលកំពុងបម្រើការជាអនុរដ្ឋមន្ត្រីនៅក្រសួង លំនៅដ្ឋាននឹងធ្វើជាប្រធានក្រសួងកសិកម្ម ទីក្រុងជំនួសលោក Greycis Barrios ។ នៅក្នុងនោះដែរលោក ម៉ាឌូរ៉ូ ក៏បានអនុម័តក្រុមប្រឹក្សាភិបាលថ្មីនៅ PDVSA ដែលដឹកនាំដោយលោក Pedro Rafael Tellechea ជាប្រធានក្រុមហ៊ុន។

លោក Hector Obregon ត្រូវបានតែងតាំង ជាអនុប្រធានប្រតិបត្តិរបស់ PDVSA ដែលចាប់តាំងពីខែមករា បានបម្រើការជាអនុរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចឌីជីថល ធនាគារ ធានារ៉ាប់រង និងសន្តិសុខ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top