អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានថ្លែអកាលពីថ្ងៃព្រហស្បតិ៍ថា ការបំពុលបរិយាកាស បង្កជាគ្រោះអាសន្នដល់សកលលោក ហើយលោក Antonio Guterres បានជំរុញឱ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពរួមគ្នាដើម្បីធ្វើឲ្យបរិយាកាសមានខ្យល់បរិសុទ្ធល្អ ។
លោក Guterres បានអំពាវនាវនៅក្នុងសាររបស់គាត់ក្នុងពិធីប្រារព្ធទិវាអន្តរជាតិ នៃបរិយាកាសខ្យល់បរិសុទ្ធសម្រាប់មេឃពណ៌ខៀវដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ ។
លោកបានចង្អុលបង្ហាញថា ៩៩ភាគរយ នៃមនុស្សជាតិ គឺត្រូវការដកដង្ហើមខ្យល់ដែលពោរពេញដោយក្លិនស្អុយ ស្ពាន់ធ័រ និងសារធាតុគីមីពុលផ្សេងទៀត ដោយប្រទេសដែលមានចំណូលទាប និងមធ្យមទទួលរងការប៉ះពាល់ខ្ពស់បំផុត ។
លោកបានថ្លែងទៀតថា ជារៀងរាល់ឆ្នាំ មានមនុស្សចំនួន៧លាននាក់បានស្លាប់មុនអាយុ នេះជាលទ្ធផល ហើយការបំពុលបរិយាកាសត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងកម្តៅពិភពលោកផងដែរ ។
លោក Guterres បានកត់សម្គាល់ថា ការបំពុលខ្យល់ដែលបានកើតឡើងដោយមិនដឹងចាប់ពីព្រំដែន ហើយវាអាចរសាត់បានរាប់ពាន់គីឡូម៉ែត្រ ដែលរាលដាលពាសពេញបរិយាកាស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា