គៀវ៖ កញ្ចប់ជំនួយរថក្រោះ Leopard 1 ឧបត្ថម្ភដោយដាណឺម៉ាកចំនួន ១០ គ្រឿងដំបូងបានទៅដល់អ៊ុយក្រែនហើយ ជាមួយនឹងគ្រឿងបន្ថែមរំពឹងថា នឹងមកដល់ក្នុងពេលឆាប់ៗនេះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងកម្លាំងប្រដាប់អាវុធដាណឺម៉ាក កាលពីថ្ងៃសុក្រ។
ការបរិច្ចាកនេះ រួមមានទាំងការជួសជុលរថក្រោះ ដែលនៅទំនេរអស់ជាច្រើនឆ្នាំ និងការបណ្តុះបណ្តាលបុគ្គលិករថក្រោះអ៊ុយក្រែន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមកងកម្លាំង ប្រដាប់អាវុធដាណឺម៉ាក រថក្រោះដាណឺម៉ាកចំនួន ១០ គ្រឿង ដែលត្រូវបានជួសជុលឡើងវិញ នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន ជាប្រចាំ ដោយមានគោលដៅ នៃការបរិច្ចាគបន្ថែមទៀត ដែលនឹងត្រូវបានប្រើ ដើម្បីបណ្តុះបណ្តាលនាវិកអ៊ុយក្រែន ក្នុងចំណោមរបស់ផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា