ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត រថយន្តចំនួន៥ នៅកូរ៉េខាងត្បូង នឹងចាប់ផ្តើមប្រមូលយានយន្តមកវិញ ប្រមាណជាង១២ម៉ឺនគ្រឿង

ប្រភព ៖Xinhua

សេអ៊ូល ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងបរទេសចំនួន៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងធ្វើការប្រមូលរថយន្តវិញ ដោយស្ម័គ្រចិត្តចំនួន១២.៨៨០គ្រឿងដោយសារតែបញ្ហានៃការផលិត ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមហ៊ុន Mercedes-Benz Korea នឹងប្រមូលមកវិញ នូវរថយន្តចំនួន៩.៦២០គ្រឿងនៃ១១ម៉ូដែល រួមទាំង E 230 4MATIC សម្រាប់ផ្នែកដែលមានបញ្ហា នៅក្នុងស្នប់ប្រេង និងចំនួន៦៥០គ្រឿង នៃម៉ូដែល ៦ ដូចជា S 580 4MATIC សម្រាប់ការជួសជុលខ្សោយនៃប៊ូឡុងតភ្ជាប់នៅក្នុងខ្សែដី 12V ។

ក្រុមហ៊ុន Scania Korea Group នឹងប្រមូលរថយន្តចំនួន១.២៨៧គ្រឿង នៃម៉ូដែល២សម្រាប់ការមិនអនុលោមតាមស្តង់ដារ សុវត្ថិភាពដែលរងផលប៉ះពាល់ ដោយប្រព័ន្ធពន្លឺខ្សោយ ។

ក្រុមហ៊ុន Hyundai Motor នឹងប្រមូល រថយន្ត Palisade ចំនួន៨៣៥គ្រឿងឡើងវិញ ដោយសារបញ្ហាផ្នែកសូហ្វវែរឧបករណ៍ ចាប់សញ្ញានៅក្នុងកៅអីអ្នកដំណើរ និងចំនួន៩០គ្រឿង នៃតំបន់ថ្មីសម្រាប់ការមិនអនុលោមតាមស្តង់ដារ សុវត្ថិភាពនៃខ្សែក្រវ៉ាត់សុវត្ថិភាព ។

ក្រុមហ៊ុន BMW Korea នឹងប្រមូលរថយន្តចំនួន៤៨គ្រឿង នៃម៉ូដែលចំនួន៤ រួមមាន Z4 sDrive20i សម្រាប់ការមិនអនុលោមតាមស្តង់ដារសុវត្ថិភាព នៃម៉ូឌុលអូឌីយ៉ូអ្នកទទួល និងចំនួន៥គ្រឿងនៃ iX1 xDrive30 ដោយសារតែការជួបប្រជុំគ្នាមិនល្អ នៃអ័ក្សដ្រាយ ។

ក្រុមហ៊ុន Bike Korea នឹងប្រមូលមកវិញ ចំនួន៣៤៦គ្រឿងនៃម៉ូដែល២ រួមទាំង Trident 660 សម្រាប់ទុយោមានបញ្ហានៅក្នុងឧបករណ៏ វាស់បរិមាណខ្យល់ចូល ។

ករណីនេះ ម្ចាស់យានជំនិះ អាចទៅមើលនៅមជ្ឈមណ្ឌលជួសជុល និងសេវាកម្មដើម្បីជំនួសផ្នែកដែលមានបញ្ហាដោយមិនគិតថ្លៃឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top