ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី៖ មន្ត្រីការទូតកំពូលរបស់រុស្ស៊ី មិនហ៊ានប្រឈមមុខដាក់គ្នា ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

Kyodo
" "

យូអិន៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចូលរួមសម័យប្រជុំដូចគ្នា នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ប៉ុន្តែបានជៀសវាងការ នៅក្នុងបន្ទប់ក្នុងពេលតែមួយ ដោយសារសង្រ្គាមរវាងប្រទេសរបស់ពួកគេ បានឈានចូលដល់ឆ្នាំទីពីរហើយ ដោយមិនមានទីបញ្ចប់។

លោក ហ្សេឡិនស្គី ដែលបង្ហាញខ្លួនដោយផ្ទាល់ ជាលើកដំបូងនៅសភារបស់ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយរបស់រុស្ស៊ី បានអំពាវនាវឱ្យទីក្រុងម៉ូស្គូ បាត់បង់អំណាចវេតូរបស់ខ្លួន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយ ក្នុងចំណោមសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាដ៏មាន ឥទ្ធិពលបំផុតរបស់ពិភពលោក។

" "

លោកបានធ្វើការអំពាវនាវឱ្យ មានកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីយកឈ្នះលើ “ភាពជាប់គាំង” ដោយសង្កត់ធ្ងន់ថា សមាសភាពនៃសមាជិកអចិន្ត្រៃយ៍ទាំង៥ របស់ខ្លួន រួមទាំងចក្រភពអង់គ្លេស ចិន បារាំង និងសហរដ្ឋអាមេរិកផងដែរ មិនឆ្លុះបញ្ចាំងពីការពិតនៃ ពិភពលោកបច្ចុប្បន្ននោះទេ។

" "

ដូចដែលលោកបានអះអាងថា វាមិនអាចទៅរួចទេសម្រាប់ក្រុមប្រឹក្សា ដើម្បីជួយបញ្ឈប់សង្រ្គាម “ដោយសារតែកិច្ចខិតខំ ប្រឹងប្រែងទាំងអស់ត្រូវបាន វេតូ ដោយអ្នកឈ្លានពាន” គណៈប្រតិភូរុស្ស៊ី មានវត្តមាន ប៉ុន្តែដោយគ្មានលោក Lavrov នោះទេ។

ជាផ្នែកនៃសំណើរបស់លោក គឺលោក ហ្សេឡិនស្គី បានលើកឡើងថា “ការចូលរួមណាមួយនៃ សមាជិកភាពក្រុមប្រឹក្សាសន្តិសុខ គួរតែត្រូវបានផ្អាកមួយរយៈ នៅពេលដែលរដ្ឋបែបនេះ ឈានទៅរកការឈ្លានពានប្រឆាំង នឹងប្រទេសមួយផ្សេងទៀត ដែលរំលោភលើធម្មនុញ្ញ អង្គការសហប្រជាជាតិ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top