ព័ត៌មានអន្តរជាតិ

Update៖ ក្រុមបាតុករធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅទីក្រុងប្រ៊ុចស៊ែល អំពាវនាវសុំឲ្យមានបទឈប់បាញ់ គ្នានៅតំបន់ហ្គាហ្សា

xinhua

ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កាលពីរសៀលថ្ងៃអាទិត្យ គេឃើញមានក្រុមបាតុករបានធ្វើបាតុកម្មទ្រង់ទ្រាយធំមួយដែលបានប្រមូលផ្តុំគ្នានៅ នៅទីក្រុងប្រ៊ុចស៊ែល ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ។


ប៉ូលិសបានឲ្យដឹងថា មានមនុស្សជាង១២.០០០នាក់មកពីសមាគម និងអង្គការជាង៣៤បានចូលរួមក្នុងការដើរដង្ហែរ និងការប្រមូលផ្តុំគ្នាដោយគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ ដែលបានទទួលរងគ្រោះដោយសារជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស រឺហៅថា ចលនាតស៊ូឥស្លាមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្គាហ្សា រយៈពេល២សប្តាហ៍មកនេះ ។

ដោយមានការយាមកាមយ៉ាងតឹងរ៉ឹងរបស់ប៉ូលិសនៅក្នុងតំបន់តាមដងផ្លូវនៃការធ្វើបាតុកម្ម ក្រុមបាតុករជាច្រើនបានស្នាក់នៅរយៈពេលជាង២ម៉ោងនៅរង្វង់មូល Schuman ទល់មុខទីស្នាក់ការគណៈកម្មាធិការអឺរ៉ុប ។ ពួកគេខ្លះក៏បានចោទប្រកាន់សហភាពអឺរ៉ុបអំពីការទទួលបានសិទ្ធិរបស់ខ្លួនចំពោះការផ្តល់ឲ្យមានការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអ៊ែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប ។

ពួកគេជាច្រើនបានអំពាវនាវឲ្យមានការគោរពសិទ្ធិរបស់មនុស្សគ្រប់រូបស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។

ក្រុមបាតុករ បានស្រែកជាមួយនឹងពាក្យស្លោកដែលបានដាក់ថា “សេរី ប៉ាឡេស្ទីន សេរី!” “បញ្ឈប់ការប្រល័យពូជសាសន៍!” “សេរីភាព និងយុត្តិធម៌សម្រាប់ប៉ាឡេស្ទីនឥឡូវនេះ!” ។

លោក Amine Tahiri តំណាងឱ្យសមាគមយុវជនដែលត្រូវបានគេស្គាល់ថា ជាឯកអគ្គរដ្ឋទូតនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសិទ្ធិមនុស្ស ហើយថ្មីៗនេះគាត់បានធ្វើដំណើរទៅតំបន់ហ្គាហ្សា ជាកន្លែងដែលគាត់បានជួបនិស្សិតវ័យក្មេង ។ លោកបានថ្កោលទោសអំពើអយុត្តិធម៌ដែលប្រជាជនប៉ាឡេស្ទីនបានរងគ្រោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top