ព័ត៌មានអន្តរជាតិ

ករណីធ្លាក់ យន្តហោះធុនតូចនៅប្រេស៊ីល បណ្តាលឲ្យស្លាប់ មនុស្សចំនូន១២នាក់

ប្រភព ៖ Xinhua

ប្រេស៊ីល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ថា យន្តហោះខ្នាតតូចចំនួន១គ្រឿង បានធ្លាក់នៅជិតផ្លូវរត់នៃអាកាសយានដ្ឋានអន្តរជាតិ Rio Branco នៅរដ្ឋ Acre ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ ។
ករណីនេះត្រូវបានគេបញ្ជាក់ថា មានមនុស្សចំនួន១២នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ នៅក្នុងតំបន់បានឲ្យដឹងថា មនុស្សចំនួន១២នាក់នៅលើយន្តហោះនោះ ដែលហោះហើរចេញពីទីក្រុង Rio Branco ឆ្ពោះទៅកាន់ក្រុង Envira ក្នុងរដ្ឋ Amazon ។

យន្តហោះបានធ្លាក់ និងបណ្តាលឲ្យឆេះនៅកន្លែងកើតហេតុ ។ បច្ចុប្បន្នរថយន្តពន្លត់អគ្គិភ័យកំពុងរង់ចាំនៅកន្លែងកើតហេតុ ដើម្បីស្វែងរក និងសង្គ្រោះ ។

លោក Francisca Fragoso ប្រធានផ្នែកពន្លត់អគ្គីភ័យ បានឲ្យដឹងថា ការផ្ទុះនេះបន្ទាប់ពីការធ្លាក់យន្តហោះ ដែលបានផ្តល់ឱកាសណាមួយ ឲ្យអ្នកនៅលើយន្តហោះនោះ នៅរស់រានមានជីវិតឡើយ ហើយទីតាំងធ្លាក់នោះក៏ពិបាកចូលទៅដល់ដែរ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា យោងតាមបញ្ជីអ្នកដំណើរដែលទទួលបាននាពេលនេះ មានបុរសចំនួន៦នាក់ ស្ត្រី៣នាក់ និងទារកម្នាក់នៅលើយន្តហោះ ព្រមទាំងពីឡុតចំនួន២នាក់ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top