ព័ត៌មានអន្តរជាតិ

អតីតក្រុមប្រយុទ្ធ Wagner ចូលរួមជាមួយ នឹងកងកម្លាំងយោធារុស្សី នៅ Donbass

រូបភាពពី៖​ RT

បរទេស៖ មេបញ្ជាការកងកម្លាំងថ្មី របស់ក្រុម Wagner បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក្នុងសប្តាហ៍នេះថាអតីតយុទ្ធជននៃក្រុមហ៊ុនយោធាឯកជន Wagner (PMC) បានចូលរួមជាផ្លូវការជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយបានបង្កើតអង្គភាពមួយដើម្បីចូលរួមការប្រយុទ្ធឡើងវិញនៅ Donbass ។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រុមថ្មីត្រូវបានគេដាក់ឈ្មោះថា ‘Kamerton’ (‘tuning-fork’) និងត្រូវបានបង្កើតឡើងដោយប្រើអតីតទាហានស៊ីឈ្នួល ឥឡូវនេះវាជាផ្នែកមួយនៃក្រុមកងកម្លាំងពិសេស Chechen ‘Akhmat’ ដែលបានចូលរួមក្នុងជម្លោះរបស់ទីក្រុងរុស្សីនិងអ៊ុយក្រែនស្ទើរតែតាំងពីដើមដំបូងមក។

ក្នុងនោះគេក៏បានចាក់ផ្សាយនូវវីដេអូរបស់អតីតយុទ្ធជន Wagner ដែលកំពុងទទួលការហ្វឹកហ្វឺនប្រយុទ្ធនៅឯមូលដ្ឋានមួយក្នុង Donbass តាមអ៊ីនធឺណិត ហើយនិងត្រូវបានយកមកផ្សាយបន្តដោយកាសែតរុស្សី RT ផងដែរ ។

វីដេអូបង្ហាញពីសមាជិកអង្គភាពដែលកំពុងប្រតិបត្តិមានដូចជាការឈ្លបយកការណ៍ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ ព្រមទាំងវាយលុកទីតាំង ការក្លែងបន្លំលេណដ្ឋានការពារសត្រូវ និងការប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ និងគ្រឿងសឹកធុនធ្ងន់ក្នុងការប្រយុទ្ធច្រើនសមរភូមិផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top