ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ប្រកាសអំពីបេក្ខជនចំនួន៣រូប នឹងចូលរួមប្រជែងមុខតំណែង ប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤

Photo: CNA/Wisnu Agung Prasetyo, Danang Wisanggeni)

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី ហៅកាត់ថា (KPU) បានប្រកាសកាលពីថ្ងៃចន្ទ អំពីបេក្ខជនប្រធានាធិបតីចំនួន៣ដែលគូដែលនឹងឈរឈ្មោះក្នុងការបោះឆ្នោតសកលឆ្នាំ២០២៤របស់ប្រទេសនេះ ។

លោក Idham Holik ប្រធានគណៈកម្មាធិការ KPU បានប្រាប់ដល់សន្និសីទសារព័ត៌មានថា “Anies Baswedan និង Muhaimin Iskandar, Ganjar Pranowo និង Muhammad Mahfud, Prabowo Subianto និង Gibran Rakabuming Raka ត្រូវបានប្រកាសថា មានសិទ្ធិជាគូបេក្ខជនប្រធានាធិបតី និងអនុប្រធានសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤” ។

គេបានដឹងថា លោក Anie Baswedan គឺជាអតីតអភិបាលក្រុងហ្សាការតា ។ មិត្តរួមដំណែងរបស់គាត់គឺ Muhaimin Iskandar គឺជាប្រធានគណបក្សភ្ញាក់រឭកជាតិ ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងរឹងមាំជាមួយអង្គការឥស្លាមដ៏ធំបំផុតរបស់ប្រទេសគឺ Nahdlatul Ulama ហៅកាត់ (NU)។

លោក Ganjar Pranowo គឺជាអតីតអភិបាលខេត្ត East Java ដែលជាខេត្តដែលមានប្រជាជនច្រើនជាងគេទី២នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ គាត់ដំណើរការជាមួយលោក Muhammad Mahfud ដែលបច្ចុប្បន្នកំពុងបម្រើការជារដ្ឋមន្ត្រីសម្របសម្រួលកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខនៃប្រទេសឥណ្ឌូនេស៊ី ។

ទន្ទឹមនឹងនេះដែរ លោក Prabowo Subianto បច្ចុប្បន្នជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឥណ្ឌូនេស៊ី ។ នេះជាលើកទី៣ហើយសម្រាប់លោកក្នុងការប្រជែងតំណែងជាមេដឹកនាំកំពូលរបស់ប្រទេសបន្ទាប់ពីធ្លាប់ចាញ់លោកប្រធានាធិបតី Joko Widodo ក្នុងការបោះឆ្នោតឆ្នាំ ២០១៤ និងឆ្នាំ២០១៩ ហើយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤វិញ គាត់ត្រូវប្រជែងជាមួយ លោក Gibran Rakabuming Raka ដែលជាកូនប្រុសច្បងរបស់លោក Widodo ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top