បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកនាយករដ្ឋមន្ត្រី Denis Shmigal បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអ៊ុយក្រែនរំពឹងថា នឹងទទួលបានប្រាក់ចំនួន ១,១ ពាន់លានដុល្លារ ពីធនាគារពិភពលោក ដោយបន្ថែមថាប្រាក់នេះ នឹងត្រូវបានប្រើ សម្រាប់អត្ថប្រយោជន៍សង្គម ការអប់រំ ឱសថ និងអាទិភាពផ្សេងទៀត។
លោកShmigal បានសរសេរ នៅក្នុងសារ Telegram ថា ៖អ៊ុយក្រែន បានបន្តទាក់ទាញ ប្រាក់ពីដៃគូដោយប្រាក់កម្ចី ជិត១,១ពាន់លានដុល្លារ ដែលត្រូវបានរំពឹង ទុកមានប្រភពបានមកពីធនាគារ ពិភពលោកឬ World Bank។
នាយករដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសនេះក៏រំពឹងថា នឹងទទួលបានជំនួយហិរញ្ញវត្ថុចំនួន ១៦២ លានអឺរ៉ូ ឬ១៧៧ លានដុល្លារផ្សេងទៀត ពីធនាគារវិនិយោគអ៊ឺរ៉ុប ដែលជាផ្នែកមួយ នៃកម្មវិធីដើម្បីស្តារប្រទេសអ៊ុយក្រែន ខណៈដែល ១៩០ លានដុល្លារ និង ៧០ លានដុល្លារនឹង ត្រូវបែងចែកចេញ ពីប្រទេសន័រវេស និងស្វីស ផងដែរ។
កាលពីដើមសប្តាហ៍នេះ ទីភ្នាក់ងារ សារព័ត៌មាន Ukrinform បានរាយការណ៍ថា ជំនួយយោធារបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែនបានកើនឡើង ដល់២៧ពាន់លានអឺរ៉ូ ឬប្រហែល២៨,៨ពាន់លានដុល្លារ ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះជាមួយនឹងរុស្សីបានផ្ទុះឡើង៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
