បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov មើលឃើញថា គ្មានឱកាសសម្រាប់បទឈប់បាញ់ក្នុងជម្លោះអ៊ុយក្រែន នៅឆ្នាំក្រោយនោះទេ ដោយឈរលើមូលដ្ឋានថាក្រុងគៀវ និងពួកអ្នកគាំទ្រលោកខាងលិច បានប្រកាន់ជំហរដែលមិនអាចទទួលយកបានទាំងស្រុងសម្រាប់ទីក្រុងម៉ូស្គូ ឡើយ។
អ្នកការទូតជាន់ខ្ពស់រូបនេះ បានផ្តល់ការវិភាគរបស់គាត់អំពីទំនាក់ទំនងរបស់រុស្ស៊ី ជាមួយអង្គការណាតូ និងអ៊ុយក្រែន អំឡុងពេលសម្ភាសន៍ជាមួយកាសែត Izvestia ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
ទោះបីជាយ៉ាងណាក្តីលោករំពឹងថា នឹងមិនមានការទម្លាយទេ បើទោះបីជាមានការលើកឡើងនៅក្នុង សារព័ត៌មានលោកខាងលិចថា សហរដ្ឋអាមេរិក អាចនឹងមានការអំពាវនាវឲ្យប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ឆ្ពោះទៅរកដំណោះស្រាយចរចាក្តី។
លោកបាននិយាយទៀតថា៖ ជាអកុសល សហរដ្ឋអាមេរិក ដឹកនាំក្រុមលោកខាងលិច ដែលតែងតែសូត្ររូបមន្តសន្តិភាពរបស់ Zelenskyនោះគឺជាដែលមានមូលដ្ឋានតែមួយគត់ ដែលអាចធ្វើទៅបានសម្រាប់កិច្ចព្រមព្រៀងលើកនេះ៕ ប្រែសម្រួល៖ស៊ុនលី
