ព័ត៌មានអន្តរជាតិ

លោក Joe Bidenថា រុស្ស៊ីនឹងវាយប្រហារ អង្គការណាតូ ប្រសិនបើឈ្នះសង្គ្រាម ជាមួយអ៊ុយក្រែន

ADP

បរទេស៖ ប្រសិនបើរុស្ស៊ីឈ្នះក្នុងជម្លោះអ៊ុយក្រែន នោះរុស្ស៊ីអាចនឹងរកឃើញខ្លួនឯង​ ក្នុងទីតាំងមួយដើម្បីបើកការ វាយប្រហារលើអង្គការណាតូ ដែលអាចបង្កជម្លោះជាសាកល ដែលពាក់ព័ន្ធនឹងទាហានអាមេរិក។ នេះបើតាមប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានលើកឡើងនៅថ្ងៃពុធ នៅពេលដែលលោកបានជំរុញឱ្យ សភាអនុម័តកញ្ចប់សន្តិសុខជាតិចំនួន ១១១ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ថវិកាសន្តិសុខ ដែលត្រូវបានគាំទ្រដោយ គណបក្សប្រជាធិបតេយ្យ រួមមានជំនួយសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់។ លោក Joe Biden ក៏បានរិះគន់ចំពោះគណបក្សសាធារណរដ្ឋ ដែលស្ទាក់ស្ទើរក្នុងការគាំទ្រវិធានការនេះ ដោយសារជម្លោះលើសន្តិសុខ នៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដោយនិយាយថា តាមរយៈការធ្វើដូច្នេះ ពួកគេ “សុខចិត្តផ្តល់ឱ្យ [ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ] ពូទីន នូវអំណោយដ៏អស្ចារ្យបំផុតដែលលោក ពូទីន អាចសង្ឃឹមជឿជាក់។

លោក Biden បានអះអាងថា “ប្រសិនបើពូទីនយកបានអ៊ុយក្រែន គាត់នឹងមិនឈប់នៅទីនោះទេ” ។ “ប្រសិនបើលោក ពូទីន វាយប្រហារសម្ព័ន្ធមិត្តណាតូ… អញ្ចឹង ពួកយើងបានប្តេជ្ញាចិត្តក្នុងនាមជាសមាជិកណាតូ ថាយើងនឹងការពារគ្រប់អ៊ីញនៃទឹកដីណាតូ” ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនចង់បញ្ចៀសការ ប្រឈមមុខដាក់គ្នាបែបនេះ ព្រោះវា អាចបណ្តាលឱ្យ “កងទ័ពអាមេរិកប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top