បរទេស៖ កាលពីថ្ងៃម្សិលមិញនេះ ភរិយារបស់ប្រធានាធិបតី Vladimir Zelensky គឺលោកស្រី Elena Zelenskaya បានប្រាប់ទូរទស្សន៍ BBC ថាអ៊ុយក្រែន នឹងស្លាប់បើគ្មានជំនួយយោធាអាមេរិក បន្តទៀត ។
ប្រភពដដែលបានឲ្យដឹងដែរថា ការអង្វររបស់លោកស្រី Zelenskaya បានកើតឡើងមួយថ្ងៃបន្ទាប់ពី គណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបដិសេធកញ្ចប់ ថវិកាដែលនឹងផ្តល់ឱ្យទីក្រុងគុវនូវអាវុធ គ្រាប់រំសេវ និងការបណ្តុះបណ្តាលមានតម្លៃ ជាង៦០ពាន់លានដុល្លារ។
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍លោកស្រី Zelenskaya បានអះអាងថានាងមើលឃើញ អំពីសញ្ញានិងឆន្ទៈដ៏ខ្លាំងក្នុងការជួយ ដល់ប្រទេសអ៊ុយក្រែន ថានឹងអាចមានភាពថយចុះ។
គួរឲ្យដឹងដែរថាមុននេះមួយថ្ងៃ គណបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភាអាមេរិក បានរារាំងកញ្ចប់ថវិកា ប្រមាណជា១១០ ពាន់លានដុល្លារ ដែលនឹងបែងចែកជំនួយយោធា ចំនួន៦១ពាន់លានដុល្លារ ដល់អ៊ុយក្រែន ក៏ដូចជាជាង១០ពាន់លានដុល្លារដល់អ៊ីស្រាអែល និង១៣,៦ ពាន់លានដុល្លារដើម្បីការពារព្រំដែនភាគខាងត្បូង របស់សហរដ្ឋអាមេរិក។
គណបក្សសាធារណរដ្ឋ ជំទាស់ ថាការផ្តល់មូលនិធិតាមព្រំដែន មិនគួរយកទៅប្រើប្រាស់ទីណាឆ្ងាយពេក ពីអាមេរិកនោះទេ ពោលគឺយចង់ឱ្យថវិកាទាំងនោះ ចាំបាច់ត្រូវរួមបញ្ចូលទៅលើ ការផ្លាស់ប្តូរយ៉ាងច្រើន ចំពោះច្បាប់អន្តោប្រវេសន៍ នៅក្នុងប្រទេសមួយចំនួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី