ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា ករណីអគ្គីភ័យកើតឡើងនៅក្នុងប្រទេសហ្វីលីពីន បានបន្សល់នូវការលំបាកដល់ការរស់នៅរបស់ពលរដ្ឋហ្វីលីពីន នៅក្នុងក្រុងម៉ានីល ចំនួន២៤០គ្រួសារ ។
ការិយាល័យទប់ស្កាត់អគ្គីភ័យរបស់ប្រទេសហ្វីលីពីនបានឲ្យដឹងថា រូបថតពីលើអាកាសនេះបង្ហាញពីទីតាំងបន្ទាប់ពីមានភ្លើងឆេះនៅតំបន់អនាធិបតេយ្យមួយកន្លែងនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ។
អគ្គីភ័យបានឆាបឆេះលើខ្នងផ្ទះពលរដ្ឋនៅពេលថ្ងៃរះកាលពីថ្ងៃអង្គារបានធ្វើឱ្យប្រជាជនចំនួន២៤០គ្រួសារគ្មានផ្ទះសម្បែងរស់នៅឡើយ ។
ការិយាល័យខាងលើបានបញ្ជាក់ថា អ្នកស្រុកម្នាក់បានស្វែងរកសម្ភារៈដែលអាចប្រើឡើងវិញបានពីផ្ទះដែលត្រូវភ្លើងឆាបឆេះរបស់គាត់ ។
ការិយាល័យដដែលនេះបានបញ្ជាក់ថា អ្នកស្រុកបាននាំគ្នាប្រមូលសម្ភារៈដែលអាចប្រើឡើងវិញបានពីផ្ទះដែលឆេះបន្ទាប់ពីមានអគ្គីភ័យនៅតំបន់អនាធិបតេយ្យក្នុងទីក្រុងម៉ានីល ។
គេមិនបានបញ្ជាក់ច្បាស់លាស់ពីមូលហេតុនៃការបង្កឲ្យមានអគ្គីភ័យនេះនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

