ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ ឆ្នាំថ្មីទិដ្ឋភាពថ្មី កិច្ចសហប្រតិបតិ្តការ ជាក់ស្តែង រវាងចិន និងអាស៊ាន នឹងមានអនាគត កាន់តែទូលំទូលាយ

ថ្ងៃទីមួយនៃឆ្នាំ២០២៤ ប្រជាជននៃតំបន់នានា នៅលើពិភពលោក បានរួមគ្នាផ្សងប្រាថ្នាពីសន្តិភាព និងវឌ្ឍនភាព ។ ក្នុងសុន្ទរកថា ជូនពរឆ្នាំថ្មី លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា ពួកយើងរីករាយរួមជាមួយសហគមន៍ អន្តរជាតិ គិតគូរពីអនាគត នៃមនុស្សជាតិនិង សុខុមាលភាព នៃប្រជាជន ដើម្បីជំរុញការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ និងកសាងពិភពលោកកាន់តែល្អបវរ ។

និយាយចំពោះប្រទេសចិន និងអាស៊ាន ឆ្នាំថ្មីគឺមានន័យថា ទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរ នឹងមានភាពកាន់តែស្អិតល្មួត ទំនុកចិត្តផ្នែកនយោបាយ ចំពោះគ្នានឹងមានកម្រិតកាន់តែខ្ពស់ សមិទ្ធផលអភិវឌ្ឍន៍ដែលនាំមកដោយកិច្ចសហប្រតិបតិ្តការ ខាងសេដ្ឋកិច្ចនឹងមានភាពកាន់តែធំធេង។ ដោយឡែក ឆ្នាំ២០២៣ ជាខួបទី១០ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ហើយក៏ជាឆ្នាំមួយ ដែលបានធ្វើជាសក្ខីភាព ចំពោះការអភិវឌ្ឍនិង ការរីកចម្រើន របស់ចិននិងអាស៊ានផងដែរ ។

អាស៊ានជាដៃគូ ដ៏សំខាន់ក្នុងការរួមគ្នាសាង“ខ្សែក្រវាត់និងផ្លូវ” ក្នុងរយៈពេល១០ឆ្នាំកន្លងមក គម្រោងស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានអនុវត្តនិង ទទួលបានសមិទ្ធផលជាផ្លែផ្កានៅបណ្ដាប្រទេសអាស៊ាន ។ គម្រោងជានិមិត្តសញ្ញានីមួយៗបានកសាងរួចរាល់ជាបន្តបន្ទាប់ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុការត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវដែក ចិន-ឡាវត្រូវបានដាក់ឱ្យដំណើរការ និងផ្លូវដែកល្បឿនលឿន ក្រុងហ្សាកាតា-ក្រុងបាងឌុង ដែលជាផ្លូវដែក ល្បឿនលឿនទីមួយ នៅតំបន់អាស៊ានត្រូវបាន ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ល ។ ក្រៅពីនេះ កិច្ចព្រមព្រៀង RCEP ក៏បានចូលជាធរមានផងដែរ ដែលបានបំពេញបន្ថែមកម្លាំងចលករ យ៉ាងខ្លាំងដល់កិច្ចសហប្រតិបតិ្តការ ផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ។
ចិននិង អាស៊ាន មិនត្រឹមតែទទួល បានសមិទ្ធផលផ្លែផ្កា ជាច្រើនស្អេកស្កះ លើវិស័យកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធ និងកិច្ចសហប្រតិបតិ្តការ ឧស្សាហកម្ម ប៉ុណ្ណោះទេ ថែមទាំងដោយសារតែនៅជិត ពីគ្នាខាងភូមិសាស្ត្រ បានជាកិច្ចសហប្រតិបតិ្តការ និងការ ប្រាស្រ័យទាក់ទង ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងភាគីទាំងពីរក៏មានភាព កាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ព្រមទាំងទទួលបានការវិឌ្ឍរីកចម្រើន ដ៏សំខាន់ផងដែរ ។ ប្រឈមមុខនឹងស្ថានការ អន្តរជាតិដែលមានភាពស្មុគស្មាញ និងបម្រែបម្រួល ជានិច្ចកាល ចិននិងអាស៊ានតែងតែរាប់អានគ្នាប្រកបដោយភាពស្មោះត្រង់ ជួយយកអាសា គ្នាទៅវិញ ទៅមក និងផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ។ ប្រទេសចិន បានរក្សា ឋានៈជាដៃ គូពាណិជ្ជកម្មធំជាងគេ របស់អាស៊ានក្នុងរយៈពេល ១៤ឆ្នាំជាប់ៗគ្នា ភាគីទាំងពីរជាដៃគូពាណិជ្ជកម្មធំ ជាងគេរវាងគ្នានិងគ្នា ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ។ ទំហំពាណិជ្ជកម្មទំនិញ របស់ភាគីទាំងពីរបានកើនពី ៤៤៣,៦ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៣ ឡើងដល់៩៧៥,៣ពាន់លានដុល្លារ អាមេរិកនាឆ្នាំ២០២២ ដែលបានកើនឡើង១,២ដង ។

ក្នុងរយៈពេល១១ ខែដើម នៅឆ្នាំ២០២៣ អាស៊ានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាស៊ានគឺ៥,៨ ទ្រីលានយាន់ប្រាក់ចិន ពាណិជ្ជកម្មទ្វេភាគី បានដើរតួនាទី ជាទម្រដ៏សំខាន់ក្នុងពាណិជ្ជកម្មបរទេសរៀងខ្លួន ។ អាស៊ានបានក្លាយជាគោលដៅ សំខាន់របស់សហគ្រាសចិនសម្រាប់ការវិនិយោគ ដោយផ្ទាល់លើវិស័យមិនមែនហិរញ្ញវត្ថុ ក្នុងចំណោមប្រទេសដែលបានចូលរួមកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” ។

នាពេលថ្មីៗ កន្លងទៅនេះ «របាយការណ៍ ស្តីពីបរិយាកាសប្រកបអាជីវកម្ម របស់អាស៊ានឆ្នាំ២០២៣» ដែលចេញផ្សាយដោយក្រុមប្រឹក្សាចិន សម្រាប់ការជំរុញ ពាណិជ្ជកម្ម អន្តរជាតិបានបង្ហាញថា នៅឆ្នាំ២០២៣ បរិយាកាសប្រកបអាជីវកម្ម របស់អាស៊ានមានស្ថិរភាពជាទូទៅ ហើយការធ្វើអាជីវកម្ម របស់សហគ្រាសទុនចិន នៅអាស៊ាន មានសភាព ល្អប្រសើរជាទូទៅ សហគ្រាសចិន ដែលចូលរួមការ ផ្តល់បទសម្ភាសន៍ចំនួនប្រហែល ៧០ភាគរយគ្រោង ពង្រីកអាជីវកម្ម នៅអាស៊ាន ។
ក្នុងបរិបទ ដែលការងើបឡើងវិញ របស់សេដ្ឋកិច្ចសកលនៅតែប្រឈម នឹងភាពមិនប្រាកដប្រជា ជាច្រើន នៅឆ្នាំ២០២៤ ចិននិងអាស៊ាន នឹងឈរនៅទីចាប់ផ្តើមថ្មី ចាប់ដៃគ្នានិងធ្វើកិច្ច ខិតខំប្រឹងប្រែង ជាមួយគ្នា ដើម្បីបំពេញបន្ថែមភាពប្រាកដ ប្រជានិងស្ថិរភាពកាន់តែច្រើន ដល់ពិភពលោកដែលមានភាពច្របូកច្របល់ ក្នុងន័យជំរុញយ៉ាងសកម្ម នូវកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយកម្រិតខ្ពស់ ពង្រឹងនិងពង្រីក កិច្ចសហប្រតិបតិ្តការ ជាក់ស្តែងលើគ្រប់វិស័យ ដើម្បីបំពេញបន្ថែមកម្លាំង ចលករកាន់តែច្រើន ដល់ភាពសុខសាន្ត ត្រាណការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ។

នេះមិនខុសអ្វីពីសុន្ទរកថា របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងថា ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏បានឱបក្រសោប ពិភពលោកយ៉ាងសកម្មផងដែរ ដោយរ៉ាប់រងតួនាទីរបស់ប្រទេសធំ ។ រឿងរ៉ាវលើពិភពលោកចេះតែផ្លាស់ប្តូរ តែការអភិវឌ្ឍដោយសន្តិភាព គឺជាកិច្ចការចម្បងជានិច្ច កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះគឺជារឿងដែលសំខាន់បំផុត ៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top