ព័ត៌មានអន្តរជាតិ

អង់គ្លេស តេស្តបរាជ័យនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ

RT News

បរទេស៖ ក្រសួងការពារជាតិអង់គ្លេស ឬហៅកាត់ថា MoD បានប្រកាសថា ភាពខុសប្រក្រតី បានកើតឡើងក្នុងអំឡុងពេលនៃ ការបាញ់សាកល្បងកាំជ្រួច Trident ចេញពីនាវាមុជទឹកនុយក្លេអ៊ែររបស់អង់គ្លេស នៅឯឆ្នេរសមុទ្រនៃរដ្ឋ Florida សហរដ្ឋអាមេរិកកាលពីខែមុន ដោយបង្កើនការព្រួយបារម្ភអំពី ប្រសិទ្ធភាពនៃការរារាំងនុយក្លេអ៊ែរ របស់ប្រទេស។

រដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃពុធថា សមយុទ្ធដែលរបាយការណ៍និយាយថា ត្រូវបានសង្កេតនិងចូលរួមជាសក្ខីភាព ដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីការពារជាតិលោក Grant Shappsផងដែរ។

ជាលទ្ធផលនៃការធ្វើតេស្ត បានត្រឹមទទួលរងបរាជ័យ ប៉ុន្តែបានទទូចថា កំហុសគឺ ព្រឹត្តិការណ៍ជាក់លាក់ ដោយបង្ហាញថា វានឹងទទួលបានជោគជ័យ ប្រសិនបើវាបានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ពិតប្រាកដហើយសេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នឹង​ត្រូវ​បាន​ ផ្តល់​សម្រាប់​ហេតុផល​សន្តិសុខ​ជាតិ​ទេ។

ទូរទស្សន៍BBC ក៏បាននិយាយដែរថា ការសាកល្បងបាញ់មីស៊ីល Trident ចុងក្រោយក្នុងឆ្នាំ ២០១៦ ក៏បរាជ័យផងដែរ នៅពេលដែលកាំជ្រួចបានធ្លាក់ចេញពីផ្លូវ ដោយបន្ថែមថាអាវុធនីមួយៗមានតម្លៃប៉ាន់ស្មាន ១៧លានផោន ឬត្រូវ២១,៥លានដុល្លារប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top