បរទេស៖ ប្រធានាធិបតីអាមេរិក Joe Biden បានច្រឡំជាថ្មីទៀតជាមួយនឹងសញ្ជាតិ និងអត្តសញ្ញាណរបស់មេដឹកនាំពិភពលោក ដោយសំដៅលើសមភាគីចិន គឺប្រធានាធិបតី ស៊ី ជិនពីង ថាជា “ប្រមុខនៃប្រទេសរុស្ស៊ី” ទៅវិញ ហើយមិនបានចងចាំឈ្មោះ អតីតចៅហ្វាយនាយរបស់ខ្លួន គឺលោក បារ៉ាក់ អូបាម៉ា ថែមទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីដែលមានវ័យចំណាស់បំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក មានភាពវង្វេងស្មារតីចុងក្រោយ ខណៈដែលរៀបចំអាហារពេលល្ងាច នៅសេតវិមានសម្រាប់ អភិបាលសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសៅរ៍។ យោងតាមការណែនាំដែលលោក បានទទួលពីលោកប្រធានាធិបតីអូបាម៉ាកាលនោះ លោក Biden បាននិយាយថា “ពេលខ្ញុំនៅជាអនុប្រធានាធិបតី ប្រធានាធិបតីរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់ចង់ឲ្យខ្ញុំស្គាល់លោក ស៊ី ជិនពីង ព្រោះវាច្បាស់ណាស់ថា គាត់នឹងក្លាយជាប្រមុខ រុស្ស៊ី របស់ចិន ហើយយើងកំពុងមានបញ្ហាជាមួយរុស្ស៊ីនៅពេលនោះ និងប្រទេសផ្សេងទៀតផងដែរ»។
បន្ទាប់មក Biden បានបន្តធ្វើការអះអាងមិនពិត ដែលគាត់បានធ្វើម្តងទៀតជាច្រើនដង ដោយនិយាយថាគាត់បានធ្វើដំណើរចម្ងាយ ១៧.០០០ម៉ាយជាមួយលោក ស៊ី នៅសហរដ្ឋអាមេរិក និងចិន។ កាសែត Washington Post បានផ្តល់ឱ្យលោក Biden នូវចំណាត់ថ្នាក់ “bottomless Pinocchio” នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ សម្រាប់ការនិយាយរឿងមិនពិតក្នុងឱកាសជាច្រើន។ អ្នកត្រួតពិនិត្យការពិតរបស់កាសែតគឺលោក Glenn Kessler អាចរកឃើញការធ្វើដំណើរ តែម្តងគត់ដែលលោក Biden និង ស៊ី បានធ្វើដំណើរជាមួយគ្នា នៅពេលដែលពួកគេបានធ្វើដំណើរទៅ វិទ្យាល័យមួយនៅខាងក្រៅទីក្រុងប៉េកាំងក្នុងខែសីហា ឆ្នាំ ២០២១៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
