ព័ត៌មានអន្តរជាតិ

កម្លាំងយោធារុស្សី ដណ្តើមបានទឹកដី បន្ថែមទៀតនៅក្នុងទីក្រុង Donbass

AFP

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសរំដោះភូមិ Lastochkino នៅ Donbass ដែលជាតាំងទីស្ថិតនៅភាគខាងលិចនៃទីក្រុង Avdeevka និងដែលជាអតីតបន្ទាយដ៏រឹងមាំ របស់យោធាអ៊ុយក្រែន។

Lastochkino បានរងការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយយោធារុស្ស៊ីបានបន្តការរុញច្រាន ឆ្ពោះទៅទិសខាងលិចរបស់ខ្លួនពី Avdeevka ។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅក្នុងសន្និសីទ ខ្លីមួយកាលពីថ្ងៃចន្ទថា កងទ័ពអ៊ុយក្រែនបានបង្កើន កិច្ចខិតខំប្រឹងប្រែង របស់ពួកគេដើម្បីធ្វើឱ្យមានស្ថិរភាពជួរមុខ ដោយចាប់ផ្តើមការវាយលុកម្តង ហើយម្តងទៀតនៅក្នុងតំបន់នេះ។

គួរឲ្យដឹងដែរថាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពរុស្ស៊ីបានវាយបកវិញចំនួនប្រាំមួយនៅក្នុងទីតាំង ជាច្រើននៅភាគខាងលិចនៃទីក្រុង Avdeevka ។ អ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់៤១០នាក់ រថក្រោះមួយ រថក្រោះប្រយុទ្ធថ្មើរជើងចំនួន៣គ្រឿង និងផ្នែករឹងផ្សេងទៀតនៅក្នុងការប្រយុទ្ធលើកនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top