បរទេស៖ សហភាពអ៊ឺរ៉ុប បានសម្រេចចិត្តអនុញ្ញាតិកញ្ចប់មួយផ្សេងទៀត នៃមូលនិធិដែលបានបង្កក ពីមុនសម្រាប់ប្រទេសហុងគ្រី ដោយលើកឡើងពីវឌ្ឍនភាព ដែលត្រូវបានចោទប្រកាន់ របស់រដ្ឋាភិបាលទីក្រុង Budapest លើសមភាពយេនឌ័រ។
យោងតាមការចេញផ្សាយរបស់ RT ការសម្រេចចិត្តនេះបានកើតឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសហុងគ្រី បានបោះឆ្នោតផ្តល់សច្ចាប័ន លើពាក្យសុំរបស់ស៊ុយអែតចំពោះការស្នើសុំជាសមាជិកភាព ពេញសិទ្ធនៅអង្គការណាតូ។
សារព័ត៌មានពាណិជ្ជកម្មហុងគ្រី Portfolio ជាលើកដំបូងដើម្បីរាយការណ៍ ពីការចេញផ្សាយចំនួន ២ពាន់លានអឺរ៉ូឬត្រូវជា ២,២ពាន់លានដុល្លារ ដែលក្រោយមកវាត្រូវបានអះអាង ដោយក្រុមកាសែតរបស់អន្តរជាតិជាច្រើនផងដែរ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃចន្ទ សភារបស់រដ្ឋាភិបាលទីក្រុង Budapest បានបោះឆ្នោតយល់ព្រមលើពាក្យសុំ របស់សមាជិកសហភាពអឺរ៉ុបស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ ដោយបានដកចេញនូវឧបសគ្គ ចុងក្រោយសម្រាប់រដ្ឋាភិបាលទីក្រុង Stockholm ដើម្បីជាផ្នែកមួយនៃប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
