បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បាននិយាយថា
ការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់ប្រទេសអ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី គឺមិននឹកស្មានដល់នោះទេ។
លោករដ្ឋមន្ត្រីការបរទេស រូបនេះបាននឹង កំពុងធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីបារាំងលោក
Emmanuel Macron ដែលបាននិយាយ កាលពីចុងខែមុនថាគាត់ មិនអាចដកចេញនិង លទ្ធភាពនៃទាហានមក
ពីប្លុកយោធា ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជូនទៅកាន់ជំនួយ គៀវ ។
សេចក្តីថ្លែងការណ៍ដំបូងរបស់លោក Macron បណ្តាលឱ្យមានរលកនៃការបដិសេធពីមេដឹកនាំនៃរដ្ឋសមាជិកណាតូ
ដែលបានទទូចថាពួកគេមិនមានផែនការដាក់ពង្រាយកងទ័ពប្រយុទ្ធទៅកាន់អ៊ុយក្រែនទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីបារាំងបានបន្តធ្វើការកត់សម្គាល់ដោយនិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោក
ទទួលស្គាល់ភាពគ្មានដែនកំណត់ឬ បន្ទាត់ក្រហម របស់រុស្ស៊ីនៅពេលនិយាយអំពីការគាំទ្រ ទីក្រងគៀវដោយ លោកបាន
ទទូចថា ប្រជាជនអឺរ៉ុប នឹងត្រូវរស់នៅតាមប្រវត្តិសាស្ត្រ និងភាពក្លាហានដែលវាត្រូវតែទាមទារ៕
ប្រែសម្រួល៖ស៊ុនលី