ព័ត៌មានអន្តរជាតិ

រុស្សី អះអាងថា ប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិកចំនួន ៣ ត្រូវបានបំផ្លាញ

Xinhua

ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី បានបំផ្លាញប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ៣កន្លែង នៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ី កងកម្លាំងរបស់អ៊ុយក្រែន បានខាតបង់យ៉ាងសំខាន់ក្នុងបរិក្ខារ និងបុគ្គលិក នេះបើតាមការបញ្ជាក់របស់លោក Alexey Kim ប្រធានបុគ្គលិកនៃកងកម្លាំងរួមរបស់រុស្ស៊ី ដែលរាយការណ៍ទៅរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅក្នុងកិច្ចប្រជុំមួយ។

ក្រសួងបានឲ្យដឹងនៅក្នុងរបាយការណ៍ថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ អគារ Patriot របស់អាមេរិកចំនួន ៣, រថយន្តប្រយុទ្ធបាញ់ប្រព័ន្ធរ៉ុក្កែតជាច្រើនប្រភេទ Vampire, ប្រព័ន្ធកាំភ្លើងធំជាង ១០ ផលិតដោយបរទេស និងឃ្លាំងស្តុកប្រេង ប្រេងរំអិល និងគ្រាប់រំសេវត្រូវបានបំផ្លាញផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top