ហ្គាហ្សា៖ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ២៣ នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល លើការប្រមូលផ្តុំមនុស្ស នៅឯរង្វង់មូលគុយវ៉ែត ក្នុងទីក្រុងហ្គាហ្សា។
ប្រភពក្នុងតំបន់បានប្រាប់ស៊ីនហួថា យន្តហោះចម្បាំងបានកំណត់គោលដៅក្រុមស្ម័គ្រចិត្តក្នុងស្រុកមួយគឺ “គណៈកម្មាធិការលទ្ធកម្មជំនួយ” ខណៈពេលដែលពួកគេនៅជិតរង្វង់មូល បណ្តាលឱ្យមានរបួសជាច្រើននាក់ ដែលក្រោយមកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា។
យោងតាមប្រភពបាន ឱ្យដឹងថា កុលសម្ព័ន្ធប៉ាឡេស្ទីន ក្នុងតំបន់បានបង្កើតក្រុម ដើម្បីការពាររថយន្តដឹក ទំនិញដែលផ្ទុកដោយជំនួយទៅ កាន់ទីក្រុងហ្គាហ្សា និងភាគខាងជើងរបស់វា។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣១,៨១៩ នាក់ហើយ ៧៣,៩៣៤នាក់ផ្សេងទៀតបានរងរបួស៕
ប្រែសម្រួល ឈូក បូរ៉ា