ព័ត៌មានអន្តរជាតិ

អាជ្ញាធរឥណ្ឌូនេស៊ី ជួយសង្គ្រោះជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ពីដែនសមុទ្របានចំនួន៦៩នាក់

ប្រភព ៖ AFP

MEULABOH៖ អាជ្ញាធរឥណ្ឌូណេស៊ី បានជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានតិចបំផុតចំនួន៦៩នាក់ ដែលបាននៅលើដែនសមុទ្រ ជាច្រើនសប្តាហ៍ ហើយកំពុងនាំពួកគេ ទៅកាន់ច្រាំងវិញ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទូករបស់ពួកគេបានលិច កាលពីមួយថ្ងៃមុន ។
ទូកឈើរបស់ក្រុមជនភៀសខ្លួន និងកប៉ាល់១គ្រឿងទៀត ដែលព្យាយាមជួយពួកគេទាំង២ ដែលបានក្រឡាប់កាលពីថ្ងៃពុធ ដោយអ្នកនៅរស់រាន មានជីវិតប៉ាន់ស្មានថា មានជនជាតិរ៉ូហ៊ីងយ៉ាប្រហែល១៥០នាក់ បាននៅលើនោះជាមួយនឹងមនុស្ស រាប់សិបនាក់ត្រូវបាន ទឹកកួចយកទៅបាត់ ។

ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះ ក្រុមជនជាតិរ៉ូហ៊ីងយ៉ា បន្ទាប់ពីពួកគេបានប្រទះឃើញពួកគេនៅក្នុងទឹក ហើយបានជាប់គាំងនៅលើទូក ដែលក្រឡាប់នៅឆ្នេរសមុទ្រ នៃខេត្ត Aceh ភាគខាងលិច។

ជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា ភាគច្រើនត្រូវបានគេធ្វើទុក្ខបុកម្នេញ យ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរាប់ពាន់នាក់ប្រថុយជីវិត របស់ពួកគេជារៀងរាល់ឆ្នាំ ដោយធ្វើដំណើរតាមផ្លូវសមុទ្រដ៏វែងឆ្ងាយ និងចំណាយថ្លៃៗ ជារឿយៗជិះទូកមិនមានសុវត្ថិភាព ដើម្បីព្យាយាមទៅដល់ប្រទេស ម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top