ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​បារាំង អំពាវនាវ​ជាថ្មីម្តងទៀត ​ឲ្យ​មាន​បទ​ឈប់​បាញ់ ​នៅ​តំបន់ហ្គាហ្សា

AFP

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវជាថ្មីម្តងទៀត ឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីបើកការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងការការពារជនស៊ីវិល ទ្រង់ទ្រាយធំ។

លោក ម៉ាក្រុង បានធ្វើការហៅទូរស័ព្ទក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយស្តេច Abdullah II នៃប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យអំពី “ការស្លាប់ និងរបួស ដែលមិនសមហេតុផល និងស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា”។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ប្រមុខរដ្ឋទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ពួកគេ ចំពោះការវាយលុក របស់អ៊ីស្រាអែល ប្រឆាំងនឹងរ៉ាហ្វា (នៅភាគខាងត្បូងតំបន់ហ្គាហ្សា) ហើយបានសម្តែងការ ព្រួយបារម្ភជាទូទៅ ចំពោះសកម្មភាពដែលធ្វើឡើង ដោយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃចន្ទនៅឯមន្ទីរពេទ្យ Al-Shifa នៅភាគខាងជើងហ្គាហ្សា”។

មេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ក្នុងការបន្តកសាងភាពជាដៃគូមនុស្សធម៌ដ៏ជិតស្និទ្ធ ដើម្បីជាប្រយោជន៍ដល់ជន ស៊ីវិលនៅតំបន់ហ្គាហ្សា និងបន្តការខិតខំប្រឹងប្រែង ដែលបានប្តេជ្ញាចិត្ត សម្រាប់ការអនុវត្តប្រកប ដោយប្រសិទ្ធភាព នៃដំណោះស្រាយរដ្ឋទាំងពីរ។

លោក ម៉ាក្រុង បានអំពាវនាវឱ្យមានបទ ឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ដោយមិនមានការពន្យាពេលបន្ថែមទៀត ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី១៤ ខែកុម្ភៈ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top