ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី វេណេស៊ុយអេឡា ព្រមានប្រឆាំង នឹងការគំរាមកំហែងថ្មីពីអាមេរិក

Xinhua

ការ៉ាកាស ៖ ប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានព្រមានប្រឆាំង នឹងការគំរាមកំហែងថ្មី ពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ម៉ាឌូរ៉ូ បាន​សរសេរនៅ​លើ​គេហទំព័រ X ដែល​ជា​អតីត​ Twitter ឲ្យដឹងថា “ចក្រភព​អាមេរិក​បាន​ជ្រើសរើស​ថ្ងៃ Good Friday ដើម្បី​គំរាម​ប្រទេស​វ៉េណេស៊ុយអេឡា​ម្តង​ទៀត”។

លោក​បាន​លើកឡើងថា “ពួកគេ​គំរាម​ជំរុញ​ឲ្យ​មាន​ទណ្ឌកម្ម ការ​បិទ​ផ្លូវ ការ​ឈ្លានពាន​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​របស់​យើង​ដោយ​ភាព​ក្រអឺតក្រទម ដោយ​ជឿ​ថា​ខ្លួន​ជា​ម្ចាស់​ នៃ​ពិភពលោក ជឿ​ថា​ខ្លួន​ជា​ម្ចាស់​ប្រជាជន​របស់​យើង”។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយបង្ហាញពីការព្រួយបារម្ភ អំពីដំណើរការបោះឆ្នោត នៅក្នុងប្រទេសអាមេរិកខាងត្បូង ដែលជាជំហរមួយ ដែលត្រូវបានរិះគន់ដោយទីក្រុងការ៉ាកាស ខណៈដែលសហរដ្ឋអាមេរិកព្យាយាម “បន្ទាបតម្លៃ និងធ្វើឱ្យមានភាពស្របច្បាប់” នូវលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខរបស់ប្រទេស វេណេស៊ុយអេឡា។

កាលពីថ្ងៃទី២១ ខែមីនា គណៈកម្មាធិការកិច្ចការបរទេស របស់សភាអាមេរិក បានអនុម័តច្បាប់ ស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជំនួយប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ (VERDAD) របស់វេណេហ្ស៊ុយអេឡា ដែលមានបំណងពង្រីកវិធានការ បង្ខិតបង្ខំជាឯកតោភាគី ប្រឆាំងនឹងប្រទេស អាមេរិកខាងត្បូងមួយនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top