ព័ត៌មានអន្តរជាតិ

រុស្សី ៖ ក្រុមប្រទេស BRICS គួរត្រៀម ខ្លួនឲ្យបានរួចរាល់ សម្រាប់ការ ដួលរលំលុយដុល្លារ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុមប្រទេស BRICS អាចផ្តល់រូបិយប័ណ្ណជំនួស ក្នុងករណីមានការដួលរលំ នៃប្រាក់ដុល្លារ និងប្រព័ន្ធរូបិយវត្ថុអន្តរជាតិ នេះបើយោងតាម នាយកប្រតិបត្តិរបស់រុស្ស៊ី នៅមូលនិធិរូបិយវត្ថុអន្តរជាតិ លោក Alexey Mozhin បានអះអាងកាលពីថ្ងៃម្សិលមិញ ។

នៅក្នុងបទសម្ភាសន៍ ជាមួយ RIA Novosti ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ អ្នកជំនាញ បានកត់សម្គាល់ថា ការខ្វះខាត នៃប្រព័ន្ធហិរញ្ញវត្ថុបច្ចុប្បន្ន កាន់តែច្បាស់ហើយថា ការបោះពុម្ពផ្សាយជាច្រើន បានចាប់ផ្តើមនិយាយអំពី BRICS នៅក្នុងបរិបទនៃការពិតដែលថាសមាគម នេះអាចផ្តល់ជម្រើស ជំនួសឲ្យលុយដុល្លារបាន។

លោកMozhin បានពន្យល់ថា វាអាចទៅរួច សម្រាប់ប្រទេសជាសមាជិកនៃប្លុកសេដ្ឋកិច្ចដើម្បីបង្កើតរូបិយប័ណ្ណដែលនឹង ត្រូវបានបង្កើតឡើង នៅលើកញ្ចប់រូបិយប័ណ្ណ នៃប្រទេសសមាជិកទាំងប្រាំ ដែលនឹងរួមបញ្ចូលប្រាក់យ័នចិន ប្រាក់រូពីឥណ្ឌា រូបិយបណ្ណរបស់រុស្ស៊ី លុយប្រេស៊ីល និង លុយ អាហ្វ្រិកខាងត្បូងផងដែរ ។

គួរឲ្យដឹងដែរថាកាលពីដើមឆ្នាំនេះ ក្នុងអំឡុងពេលកិច្ចប្រជុំ របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ BRICS និងជាប្រធានធនាគារកណ្តាល តំណាងនៃរដ្ឋជាសមាជិក របស់ខ្លួនបានសម្តែងការគាំទ្រ ចំពោះការផ្លាស់ប្តូរឆ្ងាយពីប្រាក់ដុល្លារ និងសម្រាប់ការជួញដូរជារូបិយប័ណ្ណជាតិ ជំនួសវិញរួចទៅហើោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top