ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង ពិធីចាក់ផ្សាយភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេស ដែលផលិត ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅទីក្រុងប៉ារីស នៅថ្ងៃទី៦ខែឧសភា ។ កម្មវិធីនេះបានចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃប្រទេសបារាំង ដូចជាវេបសាយ DailyMotion និងស្ថានីយទូរទស្សន៍ព័ត៌មានអឺរ៉ុបជាដើម ។

សូមបញ្ជាក់ថា ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេស បានផ្តោតសំខាន់ទៅលើប្រធានបទ ស្តីពីការអភិវឌ្ឍបៃតង អរិយធម៌អេកូឡូស៊ី ការកសាងនីតិរដ្ឋ ភាពសម្បូរសប្បាយរួម និងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាដើម ដែលបានបង្ហាញយ៉ាងរស់រវើក នូវគតិបណ្ឌិតខាងនយោបាយដ៏ឆ្នើម និងចំណេះដឹងខាងវប្បធម៌ប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ របស់លោកប្រធានរដ្ឋចិន Xi Jinping ៕
