ព័ត៌មានអន្តរជាតិ

ព្យុះកំបុតត្បូងវាយប្រហារ មកលើរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ៥នាក់ និងរាប់សិបនាក់រងរបួស

Xinhua

សាន់ហ្វ្រាន់ស៊ីស្កូ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្រោយពីព្យុះដ៏ខ្លាំងមួយកាលពីយប់ថ្ងៃសៅរ៍ បានបោកបក់កាត់សហគមន៍មួយនៅក្នុងទីក្រុង Cooke រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។

លោក Ray Sappington ស្នងការក្រុង Cooke County បានលើកឡើងថា ក្មេងៗស្ថិតក្នុងចំណោមអ្នកស្លាប់ ដោយបានឲ្យដឹងទៀតថា យ៉ាងហោចណាស់ក៏មានក្មេង ២នាក់បានបាត់ខ្លួនផងដែរ ។

ព្យុះបានបំផ្លាញមជ្ឈមណ្ឌល ធ្វើដំណើរតាមដងផ្លូវនៅជិត Valley View រដ្ឋតិចសាស់ និងសហគមន៍។ លោក Sappington បានឲ្យដឹងថា “ការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត… យើងគិតថា ចំនួននោះប្រហែលជានឹងកើនឡើងទៀត” ។

ព្យុះកំបុតត្បូងមួយត្រូវបាន បញ្ជាក់ដោយមជ្ឈមណ្ឌល Valley View ដែលមានល្បឿនប្រហែល៤០ម៉ាយក្នុង១ម៉ោង ។ លោក Dawn Cobb នាយកទំនាក់ទំនងសហគមន៍ Denton County បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះ ។

ការិយាល័យសេវាកម្ម អាកាសធាតុជាតិនៅទីក្រុង Fort Worth បានចេញការព្រមានពីព្យុះកំបុតត្បូងជាច្រើន ដែលបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top