ព័ត៌មានអន្តរជាតិ

ចិន បដិសេធ​ការ​លើក​ឡើង​អវិជ្ជមាន ពី​កិច្ច​ប្រជុំ​ត្រីភាគី​អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង

China daily

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានប្រើប្រាស់កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិត្រីភាគី និងកិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីការបរទេសត្រីភាគី ដើម្បីវាយប្រហារដោយចេតនា និងប្រមាថប្រទេសចិន។

កាលពីថ្ងៃទី២ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំត្រីភាគីនៅប្រទេសសិង្ហបុរី ហើយបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលក្នុងនោះពួកគេបាន ស្តីបន្ទោសប្រទេសចិន ក៏ដូចជាកំណត់សម្គាល់ប្រព័ន្ធផ្សព្វផ្សាយ នៃកិច្ចសន្ទនាកម្រិតអនុរដ្ឋមន្ត្រីការបរទេសត្រីភាគី អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី៣១ ឧសភា មានខ្លឹមសារអវិជ្ជមានស្រដៀងគ្នា អំពីប្រទេសចិន។

ជាការឆ្លើយតប អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសទាំងបីជំរុញឱ្យគេហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ចង្អុលដៃ និងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន លើសំណួរតៃវ៉ាន់ ដោយចេតនាវាយប្រហារ និងបង្អាប់ចិន លើបញ្ហាដែនសមុទ្រ និងសាបព្រួសជម្លោះរវាងចិន និងប្រទេសជិតខាង។

លោកស្រីបានលើកឡើងថា “ទង្វើបែបនេះបំពានយ៉ាងធ្ងន់ធ្ងរលើ បទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ។ ប្រទេសចិន បដិសេធយ៉ាងខ្លាំង និងប្រឆាំងនឹងរឿងនេះ” ។

លោកស្រីបានបន្ដថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការអនុវត្តនយោបាយប្លុក អ្វីក៏ដោយដែលនិយាយ ឬធ្វើដើម្បីញុះញង់ ឬបង្កើនភាពតានតឹង និងធ្វើឱ្យខូចសន្តិសុខ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសដទៃ និងការប៉ុនប៉ងបង្កើតក្រុម ផ្តាច់មុខនៅអាស៊ីប៉ាស៊ីហ្វិក។

លោកស្រីបានបន្ដថា សហរដ្ឋអាមេរិកត្រូវតែធ្វើសកម្មភាពតាមពាក្យរបស់ខ្លួនថា ការធ្វើឱ្យឡើងវិញនៃសម្ព័ន្ធភាពរបស់ខ្លួន មិនផ្តោតលើប្រទេសចិន និងបញ្ឈប់ការស្វែងរកផលប្រយោជន៍ អាត្មានិយមដោយចំណាយលើសន្តិសុខ ជាយុទ្ធសាស្រ្តរបស់ប្រទេសដទៃ និងសុខុមាលភាពរបស់ប្រជាជន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top