ព័ត៌មានអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិ ប្រចាំឆ្នាំ២០២៤

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិ ប្រចាំឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

សូមបញ្ជាក់ថា មហាសន្និបាតនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណជិត៤ពាន់នាក់ មកពី ២១ប្រទេសក្នុងតំបន់ និង២៣ប្រទេសពីតំបន់នានាផងដែរ៕

To Top