ព័ត៌មានអន្តរជាតិ

បារាំង នឹងផ្តត់ផ្គង់យន្តហោះចម្បាំង ដល់ប្រទេសអ៊ុយក្រែន

Xinhua

ប៉ារីស៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានឲ្យដឹង នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយ បារាំង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង នឹងផ្គត់ផ្គង់យន្តហោះចម្បាំង Mirage ដល់ប្រទេសអ៊ុយក្រែន និងធ្វើការបណ្តុះបណ្តាលដល់យោធា របស់ពួកគេទៀតផង ។
លោក Macron បានលើកឡើងថា “យើងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការថ្មី និងផ្ទេរយន្តហោះ Mirage 2000-5s” ។ មេដឹកនាំបារាំង ក៏បានសន្យាបណ្តុះបណ្តាលកងវរសេនាតូច អ៊ុយក្រែន ទាំងអស់ចំនួន៤.៥០០នាក់ ដើម្បីដាក់ពង្រាយ នៅសមរភូមិ ។

លោកបានលើកឡើងថា ការផ្តល់យន្តហោះចម្បាំង របស់បារាំង “មិនមែនជាកត្តានៃការកើនឡើងទេ”ហើយបានសន្យាថា “អាវុធទាំងនេះនឹងមិនត្រូវបានប្រើ ដើម្បីទម្លាក់គ្រាប់បែកលើជនស៊ីវិល” ។ លើសពីនេះ លោក Macron មិនរាប់បញ្ចូលលទ្ធភាព នៃការបញ្ជូនគ្រូយោធា ទៅអ៊ុយក្រែននោះទេ ។

លោកបានលើកឡើងនៅក្នុងបទសម្ភាសន៍ថា “វាមិនគួរមានបម្រាមលើប្រធានបទនេះឡើយ” ។

គួរបញ្ជាក់ថា យន្តហោះ Mirage 2000 គឺជាយន្តហោះចម្បាំងពហុតួនាទីរបស់ប្រទេសបារាំង ម៉ាស៊ីនតែ១ ជំនាន់ទី៤ ផលិតដោយក្រុមហ៊ុន Dassault Aviation ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top