ស៊ីដនី៖ ក្រុមអាជ្ញាធរក្នុងស្រុកនៅក្នុងរដ្ឋវីកតូរីយ៉ា របស់ប្រទេសអូស្ត្រាលី បានរាយការណ៍មកថា វីរុសបង្កជំងឺគ្រុនផ្តាសាយបក្សី ត្រូវបានរកឃើញនៅឯកសិដ្ឋានទី៦ ដែលបានធ្វើចត្តាឡីស័ករួចរាល់ ។
នៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ដោយ អង្គភាពកសិកម្មនៅរដ្ឋវីកតូរីយ៉ា បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមទា ១កន្លែងនាពេលថ្មីៗនេះ បានធ្វើតេស្តឃើញមាន ផលវិជ្ជមាននៃវីរុសបង្ករោគ H7N3។ កសិដ្ឋាន មានទីតាំងនៅតំបន់ Golden Plains Shire ដែលជាកន្លែងត្រូវបានរឹតបណ្តឹងការធ្វើចរាចរណ៍ នៅកន្លែងមានផ្ទុះជំងឺ ។
ផ្អែកលើទីភ្នាក់ងាររដ្ឋាភិបាល សត្វទាទាំងអស់នឹងត្រូវដាក់ឲ្យ ស្ថិតនៅក្រោមការតាមដានយ៉ាងតឹងរឹង បំផុត និងត្រូវអនុវត្តតាមគោលការណ៍នានា ទន្ទឹមនឹងនេះដែរ ទីតាំងនេះក៏នឹងត្រូវបានធ្វើការបោសសម្អាត និងរំងាប់មេរោគផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា